ព័ត៌មានជាតិ
ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបាន ២,៥ពាន់លានដុល្លារ
ថៃជាប់លំដាប់ថ្នាក់លេខ៤ ក្នុងការធ្វើពាណិជ្ជកម្មជាមួយកម្ពុជា បន្ទាប់ពីចិន អាមេរិក និងវៀតណាម។ គិតត្រឹមរយៈពេល ៨ខែ ឆ្នាំ ២០២៣ ពាណិជ្ជកម្មរវាងកម្ពុជា និងថៃ សម្រេចបាន ២,៥ពាន់លានដុល្លារ ថយចុះប្រមាណជិត ២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានចំនួនជាង ៣,២ពាន់លានដុល្លារ។

សម្រាប់ការនាំចេញទំនិញរបស់កម្ពុជា ទៅថៃ មានចំនួនទឹកប្រាក់ ៦៤៥លានដុល្លារ និងនាំចូលមកវិញមានចំនួន ១,៩ពាន់លានដុល្លារ។ ដោយឡែកសម្រាប់ខែ សីហា ឆ្នាំ ២០២៣ ការនាំចេញរបស់កម្ពុជា ទៅថៃ សម្រេចបានជាង ៧១លានដុល្លារ និងការនាំចូលមកវិញមានចំនួនជិត ២៥០លានដុល្លារ។
កន្លងមកទំនិញដែលកម្ពុជា បាននាំចេញទៅប្រទេសថៃ មានដូចជា ផលិតផលកសិផល វត្ថុធាតុដើម វាយនភណ្ឌ និងត្បូងថ្មមានតម្លៃ ហើយបានទិញចូលវិញនូវទំនិញផលិតផលសម្រេចដូចជា ត្រី សាច់ ម្ហូបអាហារ ភេសជ្ជៈ ជីសរីរាង្គ គ្រឿងសំអាងគ្រឿងតុបតែងផ្ទះ ឧបករណ៍អេឡិចត្រូនិក រថយន្ត គ្រឿងបន្លាស់ សម្ភារៈការិយាល័យ និងសំណង់ ជាដើម។
នៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៣នេះ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ បានអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការលើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងជំនួបទ្វេភាគីរវាងនាយករដ្ឋមន្រ្តីកម្ពុជា និងថៃនេះ ក្នុងគោលបំណងកំណត់ទិសដៅសកម្មភាព ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
សូមបញ្ជាក់ថា ពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសថៃ ឆ្នាំ២០២២ សម្រេចបានប្រមាណ ៤,៦៦ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំទៅថៃជាង ៨៣១លាន និងនាំចូលពីថៃមានជិត ៤ពាន់លានដុល្លារ។ កម្ពុជា និងប្រទេសថៃ មានបំណងសម្រេចការធ្វើពាណិជ្ជកម្មរួមគ្នាឱ្យបាន ១៥ពាន់លានដុល្លារនៅឆ្នាំ២០២៥៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា