ព័ត៌មានជាតិ
អគាររដ្ឋធំៗជាង ១០ គូរប្លង់ដោយស្រ្តី ស្ថាបត្យករខ្មែរ
លោកស្រី កែវ ម៉ាលីកា ជាស្ថាបត្យករខ្មែរមួយរូបដែលមានជំនាញប្រកបដោយវិជ្ជាជីវៈ ពិសេសមានគំនិតរចនាបថម៉ូត បែបខ្មែរ និងម៉ូតបែប Classic។ ជាប្រភេទម៉ូតមួយពេញនិយម ទាក់ទាញសម្រាប់អគាររដ្ឋ និងអគារធំៗ នៅក្នុងទេស កម្ពុជា ជាដើម។

បច្ចុប្បន្ននេះ សម្រាប់ស្មាដៃគូសប្លង់អគាររដ្ឋល្បីៗរបស់លោកស្រី ម៉ាលីកា រួមមាន ក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, អគារអង្គភាពប្រឆាំងអំពើពុករលួយ, អគ្គីសនីកម្ពុជាខេត្តសៀមរាប, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយក ដ្ឋានគយ និងរដ្ឋាករកម្ពុជា, អគារបណ្ឌិតសភាពភូមិន្ទយុត្តិធម៌, បេឡាជាតិសន្តិសុខសង្គម (ប.ស.ស), គណៈកម្មាធិកា មូលបត្រកម្ពុជា និងអគារសំខាន់ជាច្រើនទៀត។
ថ្លែងនៅក្នុងកម្មវិធី «Grow Under Peace» របស់កម្ពុជាថ្មី លោកស្រី កែវ ម៉ាលីកា បានលើកឡើងថា ដើម្បីធានានូវគុណភាពសំណង់ និងរចនាបថបែបខ្មែរ លោកស្រី បានបង្កើតក្រុមការងារ ដែលជាអ្នកជំនាញមានបទពិសោធច្បាស់ លាស់ និងគំនិតច្នៃប្រឌិតខ្ពស់។ ទាក់ទងនឹងការចេញប្លង់នេះ ស្ថាបត្យករស្ត្រីរូបនេះ អះអាងថា ត្រូវមានការប្រុងប្រយត្ន័ខ្ពស់ ដោយចុះសិក្សាលម្អិត ទាំងប្លង់អាគារ ទីតាំង តម្រូវការប្រើប្រាស់ លំហខ្យល់ សោភ័ណភាព និងបញ្ចូលវប្បធម៌ជាតិ ផងដែរ។

ជាអតីតនិស្សិតនៅសាកលវិទ្យាន័រតុន លោកស្រី កែង ម៉ាលីកា ប្រឡូកនៅក្នុងវិស័យស្ថាបត្យកម្មតាំងពីឆ្នាំ ២០០៦ មកម្លេះ។ ឆ្លងកាត់បទពិសោធន៍ជាច្រើនឆ្នាំ ស្ថាបត្យកររូបនេះ បានបង្កើតក្រុមហ៊ុនឌីហ្សាញ ឈ្មោះ M Architect & Construction Co., Ltd។ កត្ដាដែលធ្វើឱ្យលោកស្រីមានគម្រោងជាច្រើននៅក្នុងដៃ ហើយសុទ្ធតែជាគម្រោងរដ្ឋធំៗ នោះ ពោលគឺ «គំនិតច្នៃប្រឌិតនៃការរចនាបថទៅលើអាគារ»។ លោកស្រី ម៉ាលីការ បានបន្តទៀតថា អគារបែប Classic ជាប្រភេទអគារ ដែលមានសោភ័ណភាពស្រស់ស្អាតបានយូរឆ្នាំ ជាពិសេស អាចយូរជាង ១០០ ឆ្នាំ ឡើងទៅ។
លោកស្រី ម៉ាលីកា បញ្ជាក់ថា សម្រាប់ការរចនាបថអគារនីមួយៗ ត្រូវតែមានអ្វីថ្មី ហើយប្លែងៗគ្នា ព្រោះដើម្បីកុំឱ្យជាន់គ្នា នឹងត្រូវរក្សាកម្មសិទ្ធិបញ្ញារបស់ម្ចាស់អគារនីមួយៗផងដែរ។
ក្រៅពីនោះ លោកស្រី កែង ម៉ាលីកា បានចែករំលែកបន្ថែមថា «ដើម្បីទាក់ទាញអតិតិជន យើងត្រូវដឹងថា តើពួកគាត់ចង់ បានអ្វី? ពួកគាត់មានតម្រូវការខុសៗគ្នា អ្នកខ្លះចង់បែបទំនើបៗ ខ្លះទៀតចង់បានការរចនាបថបែបខ្មែរ ឬបែប Classic ជាដើម»៕
អត្ថបទ៖ ផល ធារិត



-
សន្តិសុខសង្គម៦ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់