Connect with us

ព័ត៌មានជាតិ

ការ​ដោះដូរ​​ពាណិជ្ជកម្ម​ប្រទេស​ ៤ នៅ​តំបន់​មេគង្គ​មានទំហំ​ជាង ១,៣៩ ទ្រី​លាន​ដុល្លារ

បានផុស

នៅ

ថ្លែង​នៅ​ក្នុង​កម្មវិធី​ធុរកិច្ច​អាស៊ាន​កម្ពុជា លោក​ស្រី ចម និម្មល ​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​បាន​មើល​ឃើញ​ពី​ការ​កើន​ឡើង​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស ៤ នៅ​ក្នុង​តំបន់​មេគង្គ​ដែល​មាន​កម្ពុជា​ថៃ​ឡាវ​និង​វៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​ ចម និម្មល បាន​គូស​បញ្ជាក់​ថា ទំហំ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ៤ នៅ​តំបន់​មេគង្គ​នៅ​ឆ្នាំ ២០២២ មាន​ទំហំ​រហូត​ដល់​ ១,៣៩ ទ្រី​លាន​ដុល្លារ​កើន​ឡើង​ ១០ ភាគរយ​ធៀប​ឆ្នាំ ២០២១។

លោក​ស្រី​រដ្ឋមន្រ្តី​បាន​មើលឃើញ​ពី​សក្តានុពល​​និង​សារសំខាន់​នៃ​តំបន់មេគង្គ​ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងការខិតខំប្រឹងប្រែងរបស់ប្រទេសក្នុងតំបន់ ក្នុងការជំរុញ​និងគាំទ្រ​ដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។

ថ្លែងក្នុង​ឱកាស​នោះដែរ ​លោក​ស្រី​រដ្ឋមន្រ្តី​បានគូសបញ្ជាក់​អំពីកិច្ចខិតខំ​របស់រដ្ឋាភិបាល​កម្ពុជា ​ក្នុងការ​លើកកម្ពស់ការ​តភ្ជាប់​តាម​រយៈ​ការ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​ដូចជា​គម្រោង​អភិវឌ្ឍ​ព្រែកជីក​ហ្វូណន ការ​ស្ថាបនា​ផ្លូវ​ល្បឿនលឿន និង​ការ​អភិវឌ្ឍ​ឌីជីថលូបនីយកម្ម និង​ការប្រឹងប្រែង​ជាមួយបណ្តា​ប្រទេសសមាជិកអាស៊ាន ក្នុងការ​អនុវត្ត​ផែនការមេ​ស្តីពី​ការ​តភ្ជាប់​អាស៊ាន (Master Plan on ASEAN Connectivity) ឆ្នាំ២០២៥។

លោក​ស្រី ចម និម្មល ក៏​លើក​ឡើង​ពីការ​យកចិត្តទុកដាក់​ខ្ពស់​ពីសំណាក់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការងារ​លើក​កំពស់​ការចូលរួម​របស់​វិស័យ​ឯកជនក្នុង​សកម្មភាពសេដ្ឋកិច្ច ក្នុងការទាញ​ប្រយោជន៍​ពីកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី និង​បានលើក​ឡើងពី​យន្តការកសាងភាពជាដៃគូ រវាង​រដ្ឋ​និង​ឯកជន ជាពិសេស​អំពីការ​រៀបចំ​វេទិកា​រដ្ឋាភិបាល-វិស័យ​ឯកជន នៅអំឡុងចុងឆ្នាំ២០២៣ នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម