Connect with us

ព័ត៌មានជាតិ

យុវជន​សង្ឃឹមថា​នឹង​ទទួល​បាន​ការងារ​ធ្វើ​ក្រោយពី​បានដាក់​ពាក្យ​នៅ NEA

បានផុស

នៅ

យុវជន​និង​អ្នក​ស្វែងរក​ការងារ​ធ្វើ បាន​បង្ហាញ​ក្តី​សង្ឃឹម​យ៉ាង​មោះមុត​ថា នឹង​ទទួលបាន​ការងារ​ធ្វើ​ក្រោយពី​បានមក​ដាក់ពាក្យ​ស្វែងរក​ការងារ​ធ្វើ​នៅ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៅ​ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ​២០២៣ នេះ នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA)​នៃ​ក្រសួង​ការងារ​បានប្រកាសថា ក្រុមហ៊ុន​ធំៗ​ចំនួន ៦ បានផ្តល់​ឱកាស​ការងា​រ​ថ្មី​បន្ថែមទៀត​សរុប​ចំនួន ៣៩៩ កន្លែង សម្រាប់​យុវជន​សិស្ស​/​និស្សិត និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​ក្នុង​វេទិកា​ការងារ​ប្រចាំខែ​។

និស្សិត​ម្នាក់​ឈ្មោះ ប៉ៃ ភឿន មកពី​រាជធានី​ភ្នំពេញ បាន​និយាយថា រូបនាង​បានមក​ដាក់ពាក្យ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​នៅ​NEA ដោយ​រំពឹងថា​នឹង​ទទួលបាន​ជោគជ័យ​ជាប់​បានការ​ងារ​ធ្វើ​ពី​សំណាក់​ក្រុមហ៊ុន​ជ្រើសរើស​បុគ្គលិក​។

​និស្សិត​រូបនេះ​និយាយថា​៖ « កន្លងមក​ខ្ញុំ​ពិបាក​ក្នុងការ​ដាក់ពាក្យ​ស្វែងរក​ការងារ​ធ្វើ តែ​ពេលមកដល់ NEA ខាង​NEA ជួយ​សម្របសម្រួល និង​មានឱកាស​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន​ដើម្បី​សម្ភាសន៍​ការងារ​ផ្ទាល់​តែម្តង​»​។

និស្សិត​រូបនេះ​ បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​ការងារ​ដែល​បាន​បង្កើត​វេទិកា​ការងារ​នេះ​ក្នុងការ​ផ្តល់ឱកាស​ដល់​សិស្ស និស្សិត និង​អ្នកស្វែងរក​ការងារ​ធ្វើ​ដឹង​ពី​តម្រូវការ​ក្រុមហ៊ុន​ជ្រើសរើស​បុគ្គលិក។

ចំណែក​និស្សិត​ម្នាក់ទៀត ឈ្មោះ ធឹ​ម ចាន់​លៃ ជា​និស្សិត​ឆ្នាំ​ទី​១ មកពី​ខេត្តតាកែវ បាន​និយាយ​ឲ្យ​ដឹងផង​ដែរ​ថា និស្សិត​រូបនេះ​ធ្លាប់​មក​ដាក់ពាក្យ​នៅ​NEA ច្រើនដង​មកហើយ​តែ​បរាជ័យ ហើយ​មក​លើក​នេះ​រូបនាង​នៅតែមាន​ភាពជឿជាក់​ថា ​នឹងមាន​ឱកាស​ជាប់​ទទួលបាន​ការងារ​ធ្វើ​។

និស្សិត​រូបនេះ​និយាយ​ថា ​៖ « ខ្ញុំ​ធ្លាប់​មក​ដាក់ពាក្យ​ច្រើនដង​ហើយ អារម្មណ៍​ខ្ញុំ​ខ្លាច នៅតែ​បរាជ័យ តែ​មិន​អស់សង្ឃឹម​ទេ ព្រោះ​ចង់បាន​បទ​ពិសោធ​ន៍ស​ម្ភា​សន៍​ការងារ និង​រៀបចំ​CV​ឲ្យ​បានល្អ​ដើម្បី​ក្រុមហ៊ុន​ពេញចិត្ត​»​។​

​រីឯ​និស្សិត​ម្នាក់ទៀត ពៅ មុនី​រ័ត្ន និយាយ​ស្រដៀង​គ្នា​ដែរ​ថា បាន​បង្ហាញ​ចំណាប់អារម្មណ៍​រីករាយ​ពេលដែល​បាន ចូលរួម​វេទិកា​ការងារ​ហើយ​និស្សិត​រូបនេះ​លើកទឹកចិត្ត​បងប្អូន យុវជន​ផ្សេងទៀត​អាចមក​ស្វែងរក​ការងារ​ធ្វើ​តាមរយៈ​វេទិកា​ការងារ​របស់ NEA នេះ​។

សម្រាប់​និស្សិត លីន រ៉ូ​ហ្សា ជា​និស្សិត​ឆ្នាំ​ទី​៣ នៅ​វិទ្យាស្ថាន​ស៊ី​តិក​បាន​និយាយថា នៅ​NEA មានឱកាស​ការងារ​ប្រមូលផ្តុំ​គ្នា​ពី​ក្រុមហ៊ុន​ជ្រើសរើស​បុគ្គលិក ដូចនេះ​ងាយស្រួល​ដល់​អ្នកស្វែងរក​ការងារ​ធ្វើ ។ និស្សិត​រូបនេះ​និយាយថា​៖ « អត់​ពិបាក​ដើរ​ស្វែងរក​ការងារ​ធ្វើ​ទៀត​ទេ ដាក់ពាក្យ​ភ្លាម សម្ភាសន៍​ភ្លាម​»​។

សូម​ជម្រាប​ថា ក្រុមហ៊ុន​ធំៗ​ទាំង​៦ ក្នុងនោះ​រួមមាន​៖ ក្រុមហ៊ុន VCAM FASHION គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ចម្រើន ម​.​ក ក្រុមហ៊ុន MR Training ក្រុមហ៊ុន ម៉ា​ស្ទ័​រ​ស៊ុ​គី​ស៊ុប ធនាគារ WOORI និង​មីក្រូហិរញ្ញវត្ថុ AMK៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម