ព័ត៌មានជាតិ
មន្ទីរសាធារណការ ខេត្តព្រះវិហារ សូមឱ្យពលរដ្ឋចូលរួមថែរក្សាការពារប្រព័ន្ធលូបង្ហូរទឹក តាមដងផ្លូវ
ព្រះវិហារ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សំណូមពរ អោយបងប្អូនប្រជាពលរដ្ឋដែលរស់នៅសង្ខាងផ្លូវ ជួយថែរក្សារប្រព័ន្ធបង្ហូរទឹកដែលនៅសង្ខាងផ្លូវ ដោយហេតុថា ទឹកដក់នៅលើផ្លូវ ឬ ចិញ្ចើមផ្លូវ ជាមូលហេតុ ដែលនាំឱ្យផ្លូវខូច សូមចូលរួមថែរក្សាការពារប្រព័ន្ធលូបង្ហូរទឹក តាមដងផ្លូវទាំងអស់គ្នា ដើម្បីកុំឱ្យស្ទះ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោកសំ លាងទ្រី បានឱ្យដឹងថា នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញនេះ ក្រុមការងារ ជួសជុល ថែទាំផ្លូវ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាននឹងកំពុងធ្វើសកម្មភាពសំអាតប្រឡាយលូអ៊ុយសង្ខាងផ្លូវជាតិលេខ៦២ ចន្លោះ គ.ម១២៥+០០០ ដល់គ.ម១២៧+០០០ ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ក្នុងនាមមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោកសំ លាងទ្រី បានសំណូមពរដល់ បងប្អូន ប្រជាពលរដ្ឋដែលរស់នៅសង្ខាងផ្លូវ សូមជួយថែរក្សាប្រព័ន្ធបង្ហូរទឹកដែលនៅសង្ខាងផ្លូវ ដោយដាក់លូបង្ហូរទឹកឱ្យបានត្រឹមត្រូវ ជៀសវាងការចាក់ដីលុបប្រឡាយ និងប្រព័ន្ធបង្ហូរទឹកផ្សេងទៀត៕
ដោយ ៖ ស្រីរ័ត្ន






-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក