ព័ត៌មានជាតិ
មេដឹកនាំកម្ពុជា-ថៃជួបគ្នា ដើម្បីដោះស្រាយបញ្ហាព្រំដែន អំពើឆបោកតាមទូរស័ព្ទ និងការជួញដូរមនុស្ស
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ថៃមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ទទួលការស្វាគមន៍យ៉ាងកក់ក្តៅ និងបានចូលរួមកិច្ចពិភាក្សាទ្វេភាគីជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ THE STANDARD។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ឆៃ វ៉ាត់ឆារ៉ុង បាននិយាយថា នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរបានសម្តែងការអបអរសាទរគ្នាទៅវិញទៅមកក្នុងឱកាសដែលចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីដូចគ្នា និងក្នុងរយៈពេលដូចគ្នា និងមានគោលដៅជំរុញការអភិវឌ្ឍប្រទេសក្នុងទិសដៅដូចគ្នា ដោយបានសង្កត់ធ្ងន់លើទំនាក់ទំនងមិត្តភាពយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ ហើយក៏ជាពេលវេលាសមស្របដើម្បីបើកទំព័រសករាជថ្មីនៃទំនាក់ទំនង ដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានប្រកាសពីការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។ ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្ត្រីថៃ ក៏បានអញ្ជើញលោកនាយករដ្ឋមន្ត្រីកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃផងដែរ។

លោក ឆៃ វ៉ាត់ឆារ៉ុង បានបន្តថា ចំពោះកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងឡើងថែមទៀត ទាំងវិស័យពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ ការអភិវឌ្ឍតំបន់ព្រំដែន និងវិស័យសេដ្ឋកិច្ចថ្មីៗ ជាពិសេស គឺការរួមសហការគ្នាសម្របសម្រួល និងបង្កើនទំហំពាណិជ្ជកម្ម ដើម្បីឱ្យសម្រេចបាននូវគោលដៅ ១៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៥ រួមទាំងជំរុញការដឹកជញ្ជូនឆ្លងកាត់ព្រំដែនផងដែរ ដោយពន្លឿនការសម្ពោធដាក់ឱ្យប្រើប្រាស់នូវស្ពានមិត្តភាពនៅភូមិណងអៀន-ស្ទឹងបត់ ការបង្កើតបណ្តាញអាជីវកម្ម ការលើកកំពស់ចំណុចឆ្លងកាត់ព្រំដែន និងរួមគ្នាក្នុងសេដ្ឋកិច្ចឌីជីថល និងពណ៌បៃតង។

ចំពោះវិស័យទេសចរណ៍ មេដឹកនាំទាំងពីរបានស្នើឱ្យលើកកំពស់វិស័យទេសចរណ៍ និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍វេជ្ជសាស្ត្រ និងសុខភាព ព្រមទាំងស្នើកម្ពុជាអនុញ្ញាតឱ្យប្រើប្រាស់ប័ណ្ណឆ្លងដែនបណ្ដោះអាសន្ន(Border Pass) ដើម្បីលើកកំពស់វិស័យទេសចរណ៍នៅតាមព្រំដែន។
ចំពោះការវិនិយោគ មេដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការគាំទ្រការវិនិយោគបន្ថែមទៀតរវាងគ្នាទៅវិញទៅមក រួមទាំងការភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ឱ្យកាន់តែជិតស្និទ្ធថែមទៀត រួមទាំងការលើកទឹកចិត្តឱ្យមានការផ្គូផ្គងអាជីវកម្មបន្ថែមទៀត ជាពិសេសសហគ្រាសធុនតូច និងមធ្យម និងសហគ្រិនជំនាន់ថ្មី។

ចំពោះផ្នែកសន្តិសុខ មេដឹកនាំទាំងពីរបានស្នើឱ្យកម្ពុជារៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនរួម (JBC) នៅពេលបន្ទាប់ ដើម្បីឆ្ពោះទៅមុខជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវចំណុចឆ្លងកាត់ព្រំដែន ដើម្បីបង្កើនទំហំពាណិជ្ជកម្មតាមព្រំដែន និងបានស្នើឱ្យប្រទេសទាំងពីរពន្លឿនការបោសសម្អាតមីននៅតាមតំបន់ព្រំដែន ដើម្បីសុវត្ថិភាពប្រជាជន និងត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ព្រំដែន ដោយលោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រុមការងារភាគីទាំងពីរគួរតែរួមគ្នាតាមដានលទ្ធផល និងនាំយកការពិភាក្សារវាងមេដឹកនាំទាំងពីរនៅថ្ងៃនេះ ដើម្បីចាត់វិធានការឱ្យបានលទ្ធផលជាក់ស្តែង ហើយនាំយកមករាយការណ៍ជូននាយករដ្ឋមន្ត្រីវិញ។

ទន្ទឹមគ្នានេះ មេដឹកនាំទាំងពីរគាំទ្រឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកជាទៀងទាត់រវាងអង្គភាពសន្តិសុខគ្រប់លំដាប់ថ្នាក់ រួមទាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសនៅតំបន់ព្រំដែន ព្រមទាំងសង្កត់ធ្ងន់លើការអនុវត្តការងារនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីរួមគ្នាបង្ក្រាបក្រុមឆបោកតាមទូរស័ព្ទ(Call Center)។
មេដឹកនាំទាំងពីរ ក៏បានសង្កត់ធ្ងន់ទៅលើភាពជាដៃគូអភិវឌ្ឍន៍ដ៏រឹងមាំរវាងប្រទេសទាំងពីរ ដែលរួមបញ្ចូលទាំងវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការ និងសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីជួយគ្នាក្នុងការតាមដានព័ត៌មានក្លែងក្លាយ (Fake News) ដែលអាចបង្កការភាន់ច្រលំចំពោះសាធារណជន ដើម្បីចាត់វិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា៕
ប្រភព ៖ THE STANDARD

-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?