ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត ៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន ៣ បានឧបត្ថម្ភពលរដ្ឋចំនួន ២លាន ៧សែននាក់ ចំណាយជាង ១ពាន់ ២រយលានដុល្លារ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ប្រទេសកម្ពុជា មិនមែនជាប្រទេសមានខ្លាំង តែរាជរដ្ឋាភិបាលមិនមែនខ្វះទឹកចិត្ត ក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួនឯងនោះទេ។ គិតត្រឹមថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន ៣ របស់រាជរដ្ឋាភិបាល បានឧបត្ថម្ភចំពោះគ្រួសារប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះជាង ២លាន ៧សែននាក់ ដែលបានចំណាយទឹកប្រាក់សរុបជាង ១ពាន់ ២រយលានដុល្លារ។

ការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ គឺដើម្បីឆ្លើយតបនឹងសំណួររបស់ប្រជាពលរដ្ឋមួយចំនួន បានចោទសួរថាតើ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកយ៉ាងណាទេ? សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហាញឧទាហរណ៍នៃរបាយការណ៍ប្រចាំថ្ងៃ ដែលលោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្ញើមកឲ្យសម្ដេច សម្រាប់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣។

នៅក្នុងរបាយការណ៍នេះ បានបង្ហាញអំពីទិន្នន័យសាច់ប្រាក់ ដែលរាជរដ្ឋាភិបាលបានបញ្ចេញ ដើម្បីជួយទៅដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ, ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ និងជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន ៣៖

១. ឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ-១៩ ដែលកម្មវិធីនេះចាប់ផ្ដើមដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ និងបានដំណើរបានអស់រយៈពេល ៣៩ខែ។
ប្រជាពលរដ្ឋដែលទទួលបានផលពីកម្មវិធីនេះ មានចំនួនសរុប ៤៣៧,៧៣១ គ្រួសារ (ស្មើនឹងប្រជាជនជាង ២លាន ៧សែននាក់) ដែលរដ្ឋបានចំណាយថវិកាសរុបចំនួន ៤,៨០៥,៨០១,៦៩៩,០០០រៀល (ឬ ១,១៧២,១៤៦,៧៥៦ ដុល្លារ ពោលគឺជិត ១ពាន់ ២០០លានដុល្លារ)។
២. ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ ដែលត្រូវបានដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៩។ មកទល់ពេលនេះមានស្ត្រី និងកុមារដែលទទួលផលពីកម្មវិធីនេះ ចំនួន ៣៣៩,៩៧៧នាក់។ ចំណែកថវិកាសរុប ១១០,៤០១,២០០,០០០ រៀល (ឬ ២៦,៩២៧,១១២ ដុល្លារ ឬជិត ២៧ លានដុល្លារ)។
៣. ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា ដែលត្រូវបានដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២២។ ប្រជាពលរដ្ឋដែលបានទទួលផល ពីកម្មវិធីនេះមានចំនួន ៤៩៥,១១៩គ្រួសារ (ស្មើនឹងប្រជាជនជាង ១លាន ៨សែននាក់) ហើយរាជរដ្ឋាភិបាលបានចំណាយថវិកាសរុបចំនួន ១៧៣,៩០០,០២១,២០០រៀល (ឬ ៤២,៤១៤,៦៣៩ ដុល្លារ)។
បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត គិតត្រឹមថ្ងៃទី ២៨ ខែកញ្ញា ២០២៣ កម្មវិធីទាំង ៣ បានផ្ដល់អត្ថប្រយោជន៍ចំពោះគ្រួសារប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ចំនួនជាង ២លាន ៧សែននាក់ (ឬ ៤៣៧,៧៣១ គ្រួសារ), ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ចំនួន ៣៣៩,៩៧៧នាក់ និង គ្រួសារងាយរងហានិភ័យ ដោយសម្ពាធអតិផរណាចំនួនជាង ១លាន ៨សែននាក់ (ឬ ៤៩៥,១១៩គ្រួសារ) ដែលបានចំណាយទឹកប្រាក់សរុបចំនួន ៥,០៩០,១០២,៩០២,២០០រៀល (ឬ ១,២៤១,៤៨៨,៥១៧ដុល្លា ឬជាង ១ពាន់ ២រយលានដុល្លារ)។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ខាងលើនេះ គឺគិតចំពោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់តែចំនួន ៣ប៉ុណ្ណោះ។ ក្រៅពីកម្មវិធីទាំង ៣នេះ រាជរដ្ឋាភិបាល ក៏មានគោលនយោបាយផ្សេងទៀតជាច្រើន សម្រាប់ជួយដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ក្នុងគ្រប់វិស័យ នៅទូទាំងប្រទេស។ តាមសម្ដេចធិបតី ហ៊ុន ម៉ាណែត «កម្ពុជាមិន មែនជាប្រទេសមានខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនមែនខ្វះទឹកចិត្ត ក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួនឯងនោះទេ៕


-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច