Connect with us

ព័ត៌មានជាតិ

ពលរដ្ឋស្រុកស្រែអំបិល និងស្រុកថ្មបាំង បន្តរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង

បានផុស

នៅ

អាជ្ញាធរ​ខេត្ត​កោះកុង បង្ហាញ​ថា ៣ ថ្ងៃ​មក​នេះ លំនៅដ្ឋាន​ពលរដ្ឋ ដីស្រែ​ចម្ការ សត្វ​ចិញ្ចឹម និង​ផ្លូវ​មួយ បាន​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​ជា​បន្តបន្ទាប់ ទោះ​យ៉ាងណា​មិន​មាន​មនុស្ស​ស្លាប់​ដោយ​ហេតុការណ៍​នេះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី អ៊ី នារី​នេត អភិបាលរង​ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​កាលពី​យប់​ថ្ងៃ​ទី ២៨ ខែ​កញ្ញា ឆ្នាំ ២០២៣ ថា ៣ ថ្ងៃ​មកនេះ មាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុកស្រែ​អំបិល និង​ស្រុក​ថ្មបាំង សរុប ១៣៣ គ្រួសារ បាន​ជន់​លិច​ផ្ទះសម្បែង ក្រោយ​បរិមាណ​ទឹកភ្លៀង​ហូរ​ពី​ជ្រលង​ភ្នំ​ធ្លាក់​ចូល​មក​តាម​ដៃ​ស្ទឹង។

បើ​តាម​លោកស្រី​អភិបាលរង​ខេត្ត ក្រៅពី​លំនៅដ្ឋាន​ពលរដ្ឋ ក៏​មាន​ផ្លូវលំ​ជាច្រើន​រង​ជន់​លិច ខណៈ​ទឹក​មិន​ទាន់​ស្រក។ រីឯ​ផ្លូវ​តំបន់​ខ្លះ​ទៀត ទឹក​ក៏បាន​ស្រក​ថមថយ​ផង​ដែរ។ ទោះ​យ៉ាងណា មាន​សត្វ​គោ និង​សត្វ​មាន់​ទា​សរុប ១០១ ក្បាល បាន​ងាប់ ក៏ដូចជា​បាត់​ខ្លួន។ ចំពោះ​អាយុជីវិត​ពលរដ្ឋ​គ្មាន​នរណា​ម្នាក់​បាត់បង់​ឡើយ។ ហើយ​មូលដ្ឋាន​ដែល​រង​ផល​ប៉ះពាល់​ខាងលើ មាន​ពលរដ្ឋ​រស់នៅ​ឃុំ​ជំនាប់ ឃុំ​ជីផាត ស្ថិត​ក្នុង​ស្រុក​ថ្មបាំង និង​ឃុំ​ជីខ​លើ ស្រុកស្រែ​អំបិល។

អាជ្ញាធរ​ខេត្ត និង​សមត្ថកិច្ច ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​នេះ ពិសេស​សូម​ប្រញាប់​រាយការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន​ដែល​នៅ​ជិត ឲ្យ​បាន​ទាន់​ពេលវេលា ដើម្បី​អន្តរាគមន៍​សង្គ្រោះ។

កន្លងទៅ នៅ​ពេល​មាន​ឥទ្ធិពល​ព្យុះភ្លៀង​ម្តងៗ ស្រុកស្រែ​អំបិល និង​ស្រុក​ថ្មបាំង ងាយ​នឹង​ប្រឈម​រង​ផល​ប៉ះពាល់​ជាងគេ ខណៈ​មូលដ្ឋាន​ស្រុក​ទាំង ២ មាន​ពលរដ្ឋ​រស់នៅ​តាម​ជ្រលង​ភ្នំ និង​ដៃ​ព្រែក​ស្ទឹង៕

អត្ថបទ ៖ សិរីវឌ្ឍន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម