Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ប្រាប់មន្ត្រីជំនាញឱ្សសិក្សាលទ្ធភាព ដើម្បីជួសជុលច្រាំងទន្លេ នៅស្រុកកោះសូទិន និងស្រុកស្រីសន្ធរ

បានផុស

នៅ

លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ស្នើឲ្យមន្ត្រីជំនាញសិក្សាលទ្ធភាព និងលើកគម្រោងថវិកា ដើម្បីធ្វើការជួសជុលច្រាំងទន្លេ ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទន្លេមេគង្គ នៅចំណុចស្រុកកោះសូទិន និងស្រុកស្រីសន្ធរ កុំឲ្យបាក់ស្រុតបន្តទៀត។ លោកលើកឡើងបែបនេះ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញ មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពច្រាំងទន្លេ និងហេដ្ឋារចនាសម្ព័ន្ធនានា ស្ថិតនៅក្នុងស្រុកកោះសូទិន និងស្រុកស្រីសន្ធរ កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា តាមរយៈការចុះពិនិត្យស្ថានភាពជាក់ស្ដែងនៃភូមិសាស្ត្រ ស្រុកកោះសូទិន និងស្រុកស្រីសន្ធរ ឃើញថា មានទីតាំងខ្លះទទួលរងផលប៉ះពាល់ ដោយសារការបាក់ស្រុតច្រាំងខ្លាំង ដែលទាមទារឲ្យយើងធ្វើការជួសជុលជាបន្ទាន់ ប៉ុន្តែក្រុមជំនាញត្រូវសិក្សាលម្អិតជាមុនសិន មុននឹងឈានទៅសម្រេចដល់ការអនុវត្តគម្រោងនោះ។ ដូច្នេះ លោកបានស្នើឲ្យក្រុមការងារបច្ចេកទេស ត្រូវកំណត់អាទិភាពគម្រោង ដើម្បីគ្រោងកញ្ចប់ថវិកាធ្វើការជួសជុលនៅកន្លែងនោះមុនគេ ជាពិសេសត្រូវកំណត់ថា គម្រោងណាមួយដែលផ្ដល់អត្ថប្រយោជន៍ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ។

យ៉ាងណាមិញ គម្រោងជួសជុលច្រាំងបាក់ស្រុតច្រាំងទន្លេចំនួន ២កន្លែង ដែលស្ថិតនៅចំណុចភូមិជីហែរ និងភូមិផ្សារ ប្រវែងជាង ២៥០ម៉ែត្រ នៃឃុំពាមប្រធ្នោះ ស្រុកកោះសូទិន គឺត្រូវលើកគម្រោងថវិកាដើម្បីអនុវត្តមុនគេ។ ក្រៅពីនោះ គម្រោងជួយជុលច្រាំងទន្លេ នៅក្នុងស្រុកស្រីសន្ធរវិញ ក៏មានចំនួន ២កន្លែងដែរ ប៉ុន្តែត្រូវបានជ្រើសរើសយក ចំណុចដែលលរង់ផលប៉ះពាល់ ស្ថិតក្នុងឃុំមានជ័យ ដើម្បីធ្វើការជួសជុលបន្ទាប់ទៀត ដោយសារវាអាចប៉ះពាល់ ទៅដល់ហេដ្ឋារចនាសម្ព័ន្ធ ករណីដីច្រាំងទន្លេ នៅតែបន្តបាក់ស្រុតទៀតនោះ។ ដោយឡែក ករណីចំណុចទី២ ដីបាក់ស្រុតនៅ ឃុំកោះអណ្ដែតវិញ គឺទុកអាទិភាពទី៣ មានន័យថា ត្រូវធ្វើការជួសជុលដូចគ្នា ប៉ុន្តែគ្រោងអនុវត្តនាពេលបន្តបន្ទាប់ទៀត។ បើតាមលោកអភិបាលខេត្ត​ ការអនុវត្តគម្រោងទាំងអស់នេះ គឺប្រើប្រាស់កញ្ចប់ថវិកា របស់រដ្ឋបាលខេត្ត ហើយពុំមានចាក់ជាបេតុង លាយជាមួយថ្មទេ ប៉ុន្តែប្រើប្រាស់បាវខ្សាច់ Geotextile bag ដើម្បីដាក់តម្រៀបគ្នាការពារទប់កុំឲ្យមានការបាក់ស្រុតច្រាំងជាបន្តទៀត ។

តាមសេចក្ដីរាយការណ៍របស់អាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ឲ្យដឹងថា ដោយសារទឹកជំនន់ទន្លេមេគង្គ បានឡើងយ៉ាងគំហុកនាប៉ុន្មានថ្ងៃកន្លងទៅនេះ បានបណ្ដាលឲ្យច្រាំងទន្លេ នៅចំណុចឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ទទួលរងការបាក់ស្រុត ចំនួន២កន្លែង មានប្រវែងប្រមាណជាង ២៥០ម៉ែត្រ។ ដូចគ្នានោះដែរ នៅចំណុចឃុំកោះអណ្តែត និងឃុំមានជ័យ ស្រុកស្រីសន្ធរ ក៏ទទួលរងការបាក់ស្រុតច្រាំងផងដែរ។ ទោះជាយ៉ាង ករណីគ្រោះធម្មជាតិនេះ ពុំបង្កការខូចខាត ដល់ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ៕

អត្ថបទ និងរូបភាព៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៤ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៥ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៦ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម