Connect with us

ព័ត៌មានជាតិ

លោក សេដ្ឋា ថាវីស៊ីន ៖ រាជរដ្ឋាភិបាលថៃ នឹងយកចិត្តទុកដាក់ចំពោះសុខុមាលភាព របស់ពលករកម្ពុជា

បានផុស

នៅ

នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានអះអាងថា រាជរដ្ឋាភិបាលថៃ នឹងយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ពលករកម្ពុជា។ ការអះអាងនេះ គ្រាដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយលោក សេដ្ឋា ថាវីស៊ីន ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបនេះ សម្ដេចធិបតី ហ៊ុន​ ម៉ាណែត បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលថៃ ដែលបានយកចិត្តទុកដាក់ចំពោះសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។

ចំណែកនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានសង្កត់ធ្ងន់ថា ពលករកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងសេដ្ឋកិច្ចរបស់ប្រទេសថៃ។ ដូច្នេះ រាជរដ្ឋាភិបាលថៃ នឹងយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ពួកគាត់។

តបតាមសំណើរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន នឹងពិចារណាដោយយកចិត្តទុកបំផុត ចំពោះសំណើឲ្យមាននីតិវិធីអន្តោប្រវេសន៍ និងការសម្រួលនៅតាមព្រំដែនប្រសើរជាងមុន។

ក្នុងនោះដែរ លោក សេដ្ឋា ថាវីស៊ីន ក៏បានសន្យាពន្លឿននីតិវិធីបង្កើតអគ្គកុងស៊ុលកម្ពុជា នៅក្នុងខេត្តសុងក្លា ដើម្បីពង្រីកសេវាកុងស៊ុលជូនប្រជាពលរដ្ឋកម្ពុជា ដែលធ្វើការនិងស្នាក់នៅ ក្នុងភាគខាងត្បូងនៃប្រទេសថៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម