ព័ត៌មានជាតិ
ឧកញ៉ាវ័យក្មេងម្នាក់ ប្រកាសធ្វើដំណើរទៅ១៩៥ ប្រទេស ដើម្បីផ្សព្វផ្សាយឱ្យពិភពលោកស្គាល់ច្បាស់ពីកម្ពុជា
លោកឧកញ៉ា ជា តុងហ៊ួរ ដែលជាអ្នកនិពន្ធសៀវភៅ«ផែនទីផ្នត់គំនិត» និងជាអ្នកជំនួញវ័យក្មេងម្នាក់នៅក្នុងប្រទេសកម្ពុជា បានប្រកាសដាក់គោលដៅធ្វើដំណើរជុំវិញពិភពលោកទៅកាន់ប្រទេសចំនួន១៩៥ប្រទេស ដើម្បីផ្សព្វផ្សាយឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់ពីប្រទេសកម្ពុជា។ ការធ្វើដំណើរនេះ នឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ មានរយៈពេល៣ឆ្នាំ ដោយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦។

ឧកញ៉ាវ័យក្មេង ជា តុងហ៊ួរ បានអះអាងថា បេសកកម្មទៅកាន់ប្រទេសចំនួន១៩៥លើលោកនេះ គឺមានគោលបំណងធំៗចំនួន៥ គឺទី១ គឺផ្សព្វផ្សាយពីប្រទេសកម្ពុជា និងបង្កើតមាតិកាសំខាន់ៗទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកលេងក្នុងប្រទេសកម្ពុជា។ លោកគូសបញ្ជាក់ថា ប្រទេសណាដែលលោកទៅដល់ លោកនឹងយកទង់ជាតិខ្មែរបង្ហាញនៅប្រទេសនោះ។ ទី២ គឺលោកនឹងយកសៀវភៅ ផែនទីផ្នត់គំនិត Mind Map ដាក់ក្នុងបណ្ណាល័យនៃប្រទេសនីមួយៗដែលលោកបានទៅដល់។
ចំណែក មូលហេតុសំខាន់ទី៣ គឺលោកចង់សម្រេចគោលដៅជាជនជាតិខ្មែរដើរជុំវិញពិភពលោក ហើយទី៤ គឺលោកចង់រៀនស្វែងយល់ពីគ្រប់ប្រទេសទាំងអស់លើពិភពលោក ហើយនាំយកអ្វីដែលថ្មី និងល្អបំផុតសម្រាប់ប្រជាជនកម្ពុជា និងទី៥ គឺរូបលោកចង់រៀនសូត្រពីគ្រប់ប្រទេសទាំងអស់ ហើយចងក្រងជាឯកសារ ជាសៀវភៅមួយក្បាល ដើម្បីបន្សល់ទុកជាស្នាដៃដល់មនុស្សជាតិ។

ជាការកត់សម្គាល់ នេះ គឺជារឿងដ៏កម្រដែលឧកញ៉ាម្នាក់សុខចិត្តចំណាយថវិកាផ្ទាល់ខ្លួន ដោយធ្វើដំណើរទៅជុំវិញពិភពលោក ដើម្បីផ្សព្វផ្សាយពីប្រទេសកម្ពុជា និងដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកលេងកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ ជាទូទៅ គេតែងតែសង្កេតឃើញថា ការធ្វើដំណើរទៅក្រៅប្រទេសរបស់ប្រជាពលរដ្ឋខ្មែរ ភាគច្រើនតែងតែក្នុងគោលបំណងដើរលេងកម្សាន្ត សិក្សារៀនសូត្រ និងការងារជាដើម។ ប៉ុន្តែ លោកឧកញ៉ា ជា តុងហ៊ួរ បានអះអាងប្រាប់«កម្ពុជាថ្មី»នៅព្រឹកថ្ងៃសុក្រនេះថា អ្វីដែលលោកហ៊ាននិយាយ គឺលោកហ៊ានធ្វើ ដើម្បីប្រទេសជាតិ ពោល គឺនាំយកគ្រាប់ពេជ្រ នាំយកអ្វីដែលខ្មែរមាន ទៅបង្ហាញពិភពលោកឲ្យបានស្គាល់។ លោកថា សម្រាប់ខែតុលាដែលជាខែចាប់ផ្តើមដំណើរទៅក្រៅប្រទេសរបស់លោកនេះ គឺលោកបានរៀបចំរួចរាល់អស់ហើយ ដោយគ្រោងនឹងទៅកាន់១០ប្រទេស។
លោកឧកញ៉ា ជា តុងហ៊ួរ បានលើកឡើងថា៖«ក្នុងនាម ខ្ញុំជាជនជាតិខ្មែរ ជាពលរដ្ឋខ្មែរមួយរូប ខ្ញុំពិតជាស្រឡាញ់ប្រទេសកម្ពុជាខ្លាំង ហើយខ្ញុំចង់ឱ្យគេស្គាល់ប្រទេសរបស់យើងដែលជាផ្នែកមួយ ដើម្បីជួយដល់រាជរដ្ឋាភិបាលក្នុងការទាក់ទាញភ្ញៀវអន្តរជាតិមកកាន់ប្រទេសយើង ជួយដល់វិស័យទេសចរណ៍របស់យើង។ ម្យ៉ាងទៀត បេសកកម្មរបស់ខ្ញុំនេះ ក៏ដើម្បីជួយផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌របស់ប្រទេសយើងទៅកាន់ពិភពលោក។ បើទោះបីខ្ញុំមិនបានធ្វើច្រើន តែនេះ គឺជាផ្នែកមួយខ្ញុំជួយដល់ប្រទេសជាតិយើង»។

បើតាមឧកញ៉ាវ័យក្មេងរូបនេះ គម្រោងបេសកកម្មទៅកាន់ប្រទេស១៩៥ជុំវិញពិភពលោកនេះ គឺអាចនឹងចំណាយថវិកាប្រមាណ ១៥ម៉ឺនដុល្លារ ដោយក្នុងមួយឆ្នាំៗប្រហែលចំណាយ៥ម៉ឺនដុល្លារ។ លោកឧកញ៉ា ជា តុងហ៊ួរ បានសង្កត់ធ្ងន់ថា ថវិកាទាំងនេះ ជាថវិកាផ្ទាល់ខ្លួនរបស់លោកសុទ្ធសាធ។ ត្បិតថា ត្រូវចំណាយទាំងកម្លាំងកាយចិត្ត ពេលវេលា និងថវិកាផ្ទាល់ខ្លួនមែន ប៉ុន្តែ លោកឧកញ៉ា ជា តុងហ៊ួរ បានពោលឡើងថា លោកសប្បាយចិត្ត និងមោទនភាពណាស់ក្នុងការធ្វើបេសកកកម្មមួយនេះសម្រាប់ប្រទេសជាតិ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត