ព័ត៌មានជាតិ
គណៈកម្មការទី៣ រដ្ឋសភា គាំទ្រគម្រោងអនាគតបៃតងកម្ពុជា ក្រោមជំនួយរបស់ USAID
លោក ម៉ា ឈឿន អនុប្រធានគណៈកម្មការទី៣ រដ្ឋសភា បានបង្ហាញការគាំទ្រដល់គម្រោងអនាគតបៃតងកម្ពុជា ក្រោមការផ្ដល់មូលនិធិរបស់ USAID ហើយបានបញ្ជាក់ថា លោកនឹងពិភាក្សាជាមួយសមាជិកគណៈកម្មការទី៣ រដ្ឋសភា ក្នុងករណីភាគីពាក់ព័ន្ធមានសំណើផ្សេងៗ លើគោលនយោបាយគ្រប់គ្រងកាកសំណល់រឹង និងការថែរក្សាអនាម័យបរិស្ថាននៅកម្ពុជា។

ការបញ្ជាក់របស់លោក ម៉ា ឈឿន ធ្វើឡើងក្នុងឱកាសដែលគម្រោងអនាគតបៃតងកម្ពុជា ដែលផ្តល់មូលនិធិដោយទីភ្នាក់ ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានរៀបចំសិក្ខាសាលានៃវេទិកាគោលនយោបាយស្ដីពីការបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវនៅកម្ពុជា។ គោលបំណងនៃសិក្ខាសាលានេះ គឺពិភាក្សាអំពីការកែលម្អច្បាប់បច្ចុប្បន្ន អនុសញ្ញា សជណ ក៏ដូចជាប្រកាសទាក់ទងនឹងការគ្រប់គ្រងកាកសំណល់រឹង និងបញ្ឈប់ការចោលសំរាមផ្ដេសផ្ដាសនៅកម្ពុជា ដើម្បីជាធាតុចូលបន្ថែមលើគោលនយោបាយគ្រប់គ្រងសំណង់រឹងនៅកម្ពុជា។
នៅក្នុងពិធីបើកសិក្ខាសាលា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញានេះ លោក ម៉ា ឈឿន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាអនុប្រធានគណៈកម្មការទី៣ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា បានគាំទ្រលើយុទ្ធនាការផ្លាស់ប្ដូរឥរិយាបទសង្គមក្នុងការបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ ដើម្បីរួមចំណែកធ្វើយ៉ាង ណាឱ្យទីក្រុងស្អាត ប្រទេសមានសោភ័ណ្ឌភាព។ លោក ថា នេះជាវេទិកាពិភាក្សា និងផ្លាស់ប្ដូរមតិលើគោលនយោបាយដែលមានស្រាប់ពាក់ព័ន្ធនឹងការបញ្ឈប់ការចោលសំរាម និងពិភាក្សាអំពីចំណុចគន្លឹះសំខាន់ៗជាធាតុចូលបន្ថែមទៀតក្នុងការកសាងគោលនយោបាយថ្មីៗស្របតាមសម័យកាលនៃការអភិវឌ្ឍសង្គមទំនើប សំដៅឈានទៅគ្រប់គ្រងសំណល់រឹងប្រកបដោយនិរន្តរភាព។

លោក ម៉ា ឈឿន បានចាត់ទុកទីក្រុងស្អាត ប្រទេសគ្មានសំរាម គឺជាគោលដៅចម្បងរបស់ទាំងអស់គ្នា ដើម្បីធានាដល់សុខុមាលភាព វិបុលភាព បរិស្ថានស្រស់បំព្រង និងមោទនភាពជាតិ។ បើតាមសមាជិករដ្ឋសភារូបនេះ សិក្ខាសាលានៃពិភាក្សាលើគោលនយោបាយគ្រប់គ្រងកាកសំណល់រឹងពេលនេះ គឺធ្វើឡើងស្របពេលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងចាប់ផ្ដើមការងាររបស់ខ្លួនយ៉ាងណាស្វាហាប់ ប្រកបដោយថាមពល។
លោក បន្តថា សិក្ខាសាលានេះ ក៏នឹងក្លាយជាសកម្មភាពបន្តរួមចំណែកថែរក្សាអនាម័យបរិស្ថាន សុខភាពសាធារណៈនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងទៀត ដើម្បីលើកកម្ពស់កម្ពុជាស្អាត គឺចាប់ផ្ដើមចេញពីយើងទាំងអស់គ្នា។ ក្នុងនាមជាអនុប្រធានគណៈកម្មការទី៣ រដ្ឋសភា លោក ម៉ា ឈឿន បានប្រកាសគាំទ្រដល់គម្រោងអនាគតបៃតងកម្ពុជា ហើយបានសន្យាយកលទ្ធផលនៃអង្គសិក្ខាសាលានេះ ទៅពិនិត្យពិចារណា និងពិភាក្សាជាមួយសមាជិកគណៈកម្មការទី៣ ប្រសិនមានសំណើ ដែលមានមូលដ្ឋានត្រឹមត្រូវ ច្បាស់លាស់ ដើម្បីពិនិត្យឡើងវិញ ឬកែសម្រួល ឬបង្កើតថ្មីនូវគោលនយោបាយ ឬច្បាប់ណាមួយ ក្នុងគោលបំណងធ្វើឱ្យប្រសើឡើងក្នុងការគ្រប់គ្រងកាកសំណល់រឹង និងបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ