ព័ត៌មានជាតិ
ទាំងក្រុមហ៊ុន និងអ្នកស្វែងរកការងារសាទរ និងរីករាយចំពោះការចូលរួម ក្នុងវេទិកាការងាររបស់ NEA
កម្មវិធី “វេទិកាការងារ” ដែលសហការរៀបចំដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់ទៅដោយរលូន និងមានបងប្អូន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើប្រមាណ ៣០០នាក់ បានចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ ជាមួយមន្ត្រីធនធានមនុស្សរបស់ក្រុមហ៊ុនទាំង ៦ ដែលបានចូលរួម កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣។ ជាលទ្ធផល អ្នកស្វែងរកការងារចំនួន ៩០នាក់ បានសម្ភាសជាប់ ដោយក្នុងនោះ អ្នកជាប់ស្ថាពរមានចំនួន ១០នាក់ និង អ្នកជាប់បឋមចំនួន ៨០នាក់។

លោកស្រី មាន ស្រីស្រស់ ជាមន្ត្រីជ្រើសរើសបុគ្គលិកមីក្រូហិរញ្ញវត្ថុ ចម្រើន បានលើកឡើងថា នៅក្នុងវេទិកាការងារដែលរៀបចំដោយ NEA ពិតជាមានបេក្ខជនច្រើនណាស់មកចូលរួមដាក់ពាក្យ និងសម្ភាសការងារ។ លោកស្រីបន្តថា «ក្រុមការងាររបស់ខ្ញុំដែលមកចូលរួមជាមួយនឹង NEA ស្ទើរតែពុំមានពេលសម្ភាសបងប្អូនដែលមកស្វែងរកការងារ ត្បិតក្រុមការងារមានចំនួនតិច ហើយអ្នកមកចូលរួមមានចំនួនច្រើន»។

លោក គឹម សុបញ្ញា មន្ត្រីជាន់ខ្ពស់ផ្នែកជ្រើសរើសបុគ្គលិកធនាគារ អ៊ូរី លើកឡើងថា ទីតាំង NEA គឺជាកន្លែងជួបគ្នាដោយងាយស្រួលរវាង តំណាងក្រុមហ៊ុន និងអ្នកស្វែងរកការងារធ្វើ។ លោកបន្ថែមថា ប្រសិនបើ សិស្ស/និស្សិត ឬអ្នកមានបំណងចង់ស្វែងរកការងារធ្វើ សូមកុំភ្លេច NEA ដែលជាប្រភពនៃព័ត៌មានការងារយ៉ាងច្រើនសម្បូរបែប។ លោកក៏សូមថ្លែងអំណរអគុណ ដែល NEA ក៏ដូចជាក្រសួងការងារ ដែលតែងតែសម្របសម្រួលដល់ក្រុមហ៊ុន ក្នុងការជ្រើសរើសបុគ្គលិក។

យុវជន ចន្ធូ រតនៈ រៀននៅវិទ្យាល័យហ៊ុនសែនកោះចិន បានសម្ភាសជាប់ជាស្ថាពរ នៅក្រុមហ៊ុន Master Suki Soup ផ្នែក Services លើកឡើងថាប្អូនពិតជាសប្បាយរីករាយណាស់ដែលទទួលបានការងារតាមរយៈកិច្ចសម្ភាសការងារនេះ។ ប្អូនប្រុស ក៏បានអំពាវដល់យុវជនដែលមិនទាន់មានការងារធ្វើ ឬចង់ ផ្លាស់ប្ដូរការងារថ្មី សូមយក CV មកក្រសួង ការងារ ដើម្បីដាក់ពាក្យសម្ភាសការងារនៅ NEA ជាមួយក្រុមហ៊ុនធំៗជាច្រើន ដែលកំពុង មានតម្រូវការជ្រើសរើសបុគ្គលិក។

សម្រាប់យុវជន សិស្ស/និស្សិត ដែលមិនបានចូលរួមក្នុងវេទិកាការងារក្នុងថ្ងៃនេះ សូមមកចុះឈ្មោះស្វែងរកការងារជាមួយ NEA ដើម្បីអាចចូលរួមក្នុងព្រឹត្តិការណ៍ការងារ និងវគ្គបណ្តុះបណ្តាលផ្សេងៗជាច្រើនដោយឥតគិតកម្រៃ ដែលរៀបចំជាបន្តបន្ទាប់ទៀតដោយ NEA រួមមាន៖ វេទិកាការងារ, កិច្ចសម្ភាសន៍ការងារ, វគ្គបណ្តុះបណ្តាលអំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ និង ជំនាញទន់ ដើម្បីអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័ស។

ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov. kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?