ព័ត៌មានជាតិ
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ អបអរសាទរចំពោះជនជាតិដើមភាគតិចជងនៅតំបន់អារ៉ែង
កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ អាជ្ញាធរមូលដ្ឋានបានរៀបចំពិធីអបអរសាទរខួបនៃការបង្កើតសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង និងជនជាតិដើមភាគតិចជងដែលមានអ្នកចូលរួមជាង ៤០០ នាក់ ប្រព្រឹត្តនៅឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។

កម្មវិធីនេះរៀបចំឡើងក្រោមវត្តមាន លោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង កញ្ញា បណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃនិងមានការចូលរួមពីលោក ផេង ផល អភិបាលរងនៃគណៈអភិបាលស្រុកថ្មបាំង អាជ្ញាធរភូមិឃុំ និងសមាជិកសហគមន៍អេកូទេសចរណ៍ស្ទឹងអារ៉ែង និងជាពិសេសជនជាតិដើមភាគតិចជង។
បើយោងតាមអង្គការសម្ព័ន្ធមិត្តសត្វព្រៃ គោលបំណងនៃការប្រារព្ធពិធីនេះដើម្បីផ្សព្វផ្សាយនិងរក្សានូវអត្តសញ្ញាណដើម និងកេរ្តិ៍ដំណែលរបស់សហគមន៍ជនជាតិដើមភាគតិចជង ដើម្បីផ្សារភ្ជាប់អត្តសញ្ញាណវប្បធម៌របស់ជនជាតិដើមភាគតិចជង រួមជាមួយសកម្មភាពទេសចរណ៍របស់សហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងតំបន់អារ៉ែង ដែលចូលរួមបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងឃុំទាំងបី។

កញ្ញា ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានលើកឡើងពីសារៈសំខាន់នៃការចូលរួមការពារព្រៃឈើរបស់បងប្អូនជនជាតិដើមភាគតិចជង។
បើតាមកញ្ញា ស៊ូវណ្ណា ហ្គោនឡែត តាមរយៈគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងដែលអនុវត្តដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃជាមួយក្រសួងបរិស្ថាន បានជួយដល់ប្រជាពលរដ្ឋចំនួន ១១៨ គ្រួសារ ដែលជាជនជាតិដើមភាគតិចជងរស់នៅតំបន់ឆាយអារ៉ែង ក្នុងនោះប្រជាពលរដ្ឋមកពីភូមិច្រកឬស្សីនៃឃុំជំនាប់ចំនួន ៥៧ គ្រួសារ និងចំនួន ៦១ គ្រួសារទៀតមកពីភូមិកោះនិងភូមិព្រែកស្វាយនៃឃុំថ្មដូនពៅ។
លោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកោះកុងបានឲ្យដឹងថា សហគមន៍ជនជាតិដើមភាគតិចជង បានរស់នៅទីនេះជាច្រើនទសវត្សរ៍មកហើយ ដែលអាចចាត់ទុកបានថាជាអ្នកការពារព្រៃឈើយ៉ាងសំខាន់ក្នុងតំបន់។
លោកបានលើកឡើងពីផែនការរបស់អាជ្ញាធរខេត្តកោះកុង ក្នុងការចាប់ផ្តើមធ្វើការចុះបញ្ជីដីធ្លី និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋក្នុងតំបន់នេះយ៉ាងយូរបំផុតត្រឹមខែមករា ឆ្នាំ២០២៤ ដែលទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម។

ការប្រារព្ធពិធីនេះក៏បានដាក់បញ្ចូលពីការសម្តែងបែបប្រពៃណីជាមួយនឹងការលេងឧបករណ៍ភ្លេងព្លយដោយកញ្ញា ទិត្យ នីន និងមានការចូលរួមពី លោក វិចិត្រ រាជ តារាចម្រៀងខេត្តកោះកុងដ៏ល្បីឈ្មោះបានច្រៀងចម្រៀងមនោសញ្ចេតនាជូនដល់អ្នកចូលរួមស្តាប់កម្សាន្ត៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់