ព័ត៌មានជាតិ
ក្រុមហ៊ុនអាជីកម្មរ៉ែមាសភ្នំជីអះអាងថា គ្មានករណីជម្លោះដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុននោះទេ
តំណាងក្រុមហ៊ុនអាជីវកម្មរ៉ែមាសគឺក្រុមហ៊ុន ឡេត ចេង ម៉ាញនីង ឌីវេឡុបម៉ិន ឯ.ក (LATE CHENG MINING DEVELOPMENT CO., LTD.) លោក សម្បត្តិ ដែលជាប្រធានផ្នែកសម្របសម្រួលផលប៉ះពាល់រវាងក្រុមហ៊ុន ឡេត ចេង ម៉ាញនីង ឌីវេឡុបម៉ិន បញ្ជាក់ថា គ្មានករណីជម្លោះដីធ្លីរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋនោះទេ។
លោកបញ្ជាក់បន្តថា ក្រុមហ៊ុនបានទទួលអាជ្ញាបណ្ណអាជីវកម្មស្របច្បាប់ពីរាជរដ្ឋាភិបាល ហើយបច្ចុប្បន្ននេះ គឺក្រុមហ៊ុនកំពុងធ្វើអាជីវកម្មលើផ្ទៃដីដែលរាជរដ្ឋាភិបាលផ្តល់អាជ្ញាបណ្ណឲ្យធ្វើអាជីវកម្ម និងបានគិតគូរពីផលប៉ះពាល់លើប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ ទាំងសុខភាពសាធរណៈ និងសុវត្ថិភាពជុំវិញមូលដ្ឋានផងដែរ។

ករណីដែលមានការចុះផ្សព្វពីស្ថាប័ណ្ណសារពត៌មានមួយចំនួនកាលពីពេលកន្លេងទៅថ្មីៗនេះថា មានករណីវិវាទដីធ្លីរវាងក្រុមហ៊ុន ជាមួយប្រជាពលរដ្ឋ គឺករណីមិនពិតនោះទេ ដោយសារ សព្វថ្ងៃនេះប្រជាលរដ្ឋនៅក្នុងមូលដ្ឋាន ដែលមានដីនៅក្នុងតំបន់របស់ក្រុមហ៊ុន ត្រូវបានក្រុមយោគយល់ តាមសំណូមពររបស់ប្រជាពលរដ្ឋ និងអាជ្ញាធរ ឲ្យក្រុមប្រជាពលរដ្ឋបានដាក់ម៉ាស៊ីនបូមលក្ខណៈគ្រួសារ ដូចកាលមុនផងដែរ។
ឆ្លើយករណីខាងលើនេះផងដែរ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣, ក្រុមមន្រ្តីជំនាញរបស់ អគ្គនាយកដ្ឋានរ៉ែ និងថាមពល នៃក្រសួងរ៉ែ និងថាមពល បានចុះពិនិត្យ និងសិក្សាពីដំណើរការ នៅទីតាំងក្រុមហ៊ុនស្រាវជ្រាវ គឺក្រុមហ៊ុន ឡេត ចេង ម៉ាញនីង ឌីវេឡុបម៉ិន ឯ.ក (LATE CHENG MINING DEVELOPMENT CO.,LTD.)។

ការចុះពិនិត្យ ដឹកនាំដោយ លោក អ៊ុច បូរ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានរ៉ែ និងថាមពល ព្រមទាំងមានការចូលរួមពីអាជ្ញាធរភូមិ ឃុំ ស្រុក ភាគីពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន។
ក្នុងដំណើរការនេះ លោក អ៊ុច បូរ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា ក្រុមការងារបានបែងចែកជាពីរក្រុម គឺ ក្រុមទី១.ចុះសិក្សាទាក់ទងនឹងបច្ចេកទេសរបស់ក្រុមហ៊ុន និងក្រុមទី២.ចុះសិក្សាស្រាវជ្រាវទាក់ទងនឹងការដោះស្រាយ គោលនយោបាយជាមួយប្រជាពលរដ្ឋ។

ជាមួយការពិនិត្យករណីនេះ លោក ប្រាក់ មិន មេឃុំសុចិត្របញ្ជាក់ថា គ្មានករណីទំនាស់ដីធ្លី (ចំការ) រវាងក្រុមហ៊ុនជាមួយពលរដ្ឋរបស់លោកនោះទេ។
ក្រុមហ៊ុនថែមទាំងយោគយល់រហូតបើកឱ្យប្រជាពលរដ្ឋអាចដាក់ម៉ាស៊ីនបូមរ៉ែក្នុងដែនអាជ្ញាបណ្ណរបស់ក្រុមហ៊ុន តាមសំណើររបស់ប្រជាពលរដ្ឋ ដែលធ្លាប់ការរុករក រ៉ែមាសតាមលក្ខណៈគ្រួសារថែមទៀតផង៕

អត្ថបទ៖ ឈាង មករា

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?