ព័ត៌មានជាតិ
របរលក់សាំងដបតាមចិញ្ចឹមផ្លូវធ្លាក់ចំណូលជាង ៥០% ខណៈស្ថានីយសាំងធំៗ រីកដុះដាលស្ទើរ គ្រប់កន្លែង
អ្នកលក់សាំងដប នៅតាមចិញ្ចឹមផ្លូវ បានលើកឡើងថា បច្ចុប្បន្ននេះ មិនសូវមានអតិថិជនច្រើនដូចកាលពីមុននោះទេ ដោយធ្លាក់ចុះចំណូលប្រមាណជាង ៥០ភាគរយ បើធៀបនឹងកាលពីប៉ុន្មានឆ្នាំកន្លងទៅ ស្របពេលដែលស្ថានីយចាក់ សាំងធំៗជាច្រើន កំពុងរីកដុះដាលស្ទើរគ្រប់ទីកន្លែង ជាពិសេសនៅរាជធានីភ្នំពេញ។

លោក បូរ ស្មៀន មានវ័យ ៧៣ឆ្នាំ ប្រកបមុខរបរជាអ្នកលក់សាំងដបតាមចិញ្ចឹមផ្លូវនៅក្បែរសាលាបឋមសិក្សាទឹកថ្លាជាង ១០ ឆ្នាំមកហើយ បានឱ្យដឹងថា មុខរបរនេះ បាននិងកំពុងបាត់បង់ទីផ្សារជាបណ្តើរៗ។ ធ្លាក់ចុះទីផ្សារ ដោយសារ អតិថិជនរបស់លោកភាគច្រើន ជាកម្មកររោងចក្រ និងអ្នកមានជីវភាពមធ្យម ហើយនាពេលនេះ រោងចក្រមួយចំនួនបាន ផ្អាកការងារ កម្មករកម្មការិនីខ្លះ ត្រឡប់ទៅស្រុកកំណើត ឬផ្លាស់ប្តូរទីតាំងការងារជាដើម។
បើតាមលោក បូរ ស្មៀន កាលស្ថានភាពសេដ្ឋកិច្ចល្អប្រសើរ លោកអាចលក់បានក្នុងមួយថ្ងៃ ៣០លីត្រ ស្មើនឹង ១កាន។ ប៉ុន្តែបច្ចុប្បន្ននេះ លក់បានមួយថ្ងៃត្រឹម ១០លីត្រ ឬក្រោមនេះក៏មាន។ លោកបញ្ជាក់ថា សាំងដបលក់តម្លៃក្រោមទីផ្សារ ២០០រៀល ទៅ ៣០០រៀល ក្នុងមួយលីត្រ។ សាំងដែលលោក ស្មៀនលក់នេះ នាំយកមកពីស្ថានីយលក់សាំងនៅក្នុង រាជធានីភ្នំពេញ។

ដូចគ្នានេះដែរ លោក វុន វុទ្ធី អ្នកលក់សាំងដប នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ បានលើកឡើងថា សម្រាប់មុខរបរលក់ សាំងនេះដែរ ពិតជាមានផលលំបាកណាស់ ដ្បិតសព្វថ្ងៃ បានធ្លាក់ចុះអតិថិជនជាច្រើន។ កាលពីស្ថានភាពសេដ្ឋកិច្ចល្អ លោកអាចលក់បានចន្លោះពី ១០ម៉ឺន ទៅ ១៥ម៉ឺនរៀល ក្នុងមួយថ្ងៃ ខណៈដែលបច្ចុប្បន្ននេះ ធ្លាក់ចុះនៅត្រឹម ៥ម៉ឺន ទៅ ៦ម៉ឺនរៀលប៉ុណ្ណោះ។ លោក វុន វុទ្ធី បានត្អូញត្អែរថា ក្នុងកាលៈទេសៈនេះ គ្រួសារលោកហាក់មានការលំបាកច្រើន ដោយសារភរិយាមានជំងឺ ត្រូវការចំណាយលើថ្នាំ ការហូបចុកប្រចាំថ្ងៃ ថ្លៃទឹក ភ្លើង បន្ទប់ជួល និងកូនរៀនផង។ ទោះ យ៉ាងណា លោកអះអាងថា នឹងខំប្រឹងប្រែងជំនៈនូវពេលវេលាដ៏លំបាកនេះឱ្យបាន។
បច្ចុប្បន្ននេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ គឺបាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ ក្រុមហ៊ុនលក់រាយ នៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយ ចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និង ក្រុមហ៊ុនភីធីធី។
ដោយឡែកប្រេងសាំងនៅក្នុងសប្តាហ៍នេះ មានតម្លៃ ៤ ៧៥០ រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតមានតម្លៃ ៤៨៥០ រៀល៕
អត្ថបទ៖ ផល ធារិត



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី