ព័ត៌មានជាតិ
លំនៅឋានជាង ៧០០ ខ្នងក្នុងក្រុងបាត់ដំបងកំពុងរងផលប៉ះពាល់ដោយទឹកជំនន់
សន្ទុះទឹកស្ទឹងសង្កែមិនទាន់មានការថមថយនៅឡើយទេ ខណៈមេឃនៅតែបន្តធ្លាក់ភ្លៀងឥតឈប់ឈរ ដែលបង្កអោយមានការលិចលង់លំនៅឋានរាប់រយខ្នង ដែលស្ថិតនៅយតាមបណ្តោយដងស្ទឹងសង្កែ។
នៅរសៀលថ្ងៃទី ២៩ ខែកញ្ញា នេះ ទឹកស្ទឹងសង្កែបានជោរជន់រហូតដល់កម្ពស់ជិត ១៤ ម៉ែត្រ ដែលបង្កឲ្យមានការប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងដែលស្ថិតនៅតាមបណ្ដោយដងស្ទឹងសង្កែដោយឡែកនៅកណ្ដាលក្រុងទឹកក៏បានហូរចូលតាមប្រព័ន្ធលូលេចផ្លូវស្ទើរគ្រប់កន្លែងផងដែរ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា សម្រាប់ក្រុងបាត់ដំបងទាំងមូលដែលមាន ១០ សង្កាត់គឺមាន ៦ សង្កាត់កំពុងរងការប៉ះពាល់ដោយទឹកជំនន់ គឺលំនៅឋានពលរដ្ឋសរុបចំនួន ៧១២ ខ្នងផ្ទះ គឺស្ថិតក្នុងសង្កាត់វត្តគរ ស្វាយប៉ោ ព្រែកព្រះស្ដេច រតនៈ ជ្រៃកោង និងសង្កាត់ក្តុលដួងទាវ។
នៅព្រឹកនេះដែរអាជ្ញាធរក្រុងបានដឹកនាំកម្លាំងសមត្ថកិច្ចក្នុងនោះមាននគរបាល កងរាជវុធហត្ថ និងកម្លាំងយោធាបានចេញប្រតិបត្តិការទប់ទឹកតាមបណ្ដោយដងស្ទឹងត្រង់តំបន់ទំនាបដើម្បីទប់ស្កាត់ទឹកជំនន់មិនឲ្យហូរចូលទៅក្នុងក្រុងនាប៉ែខាកខាងកើតស្ទឹង ដែលកម្រិតទឹកស្ទឹងនៅពេលនេះគឺមិនទាន់មានការថមថយនៅឡើយទេដោយគ្រាន់តែសន្ទុះទឹកឡើងយឺតៗតែប៉ុណ្ណោះ។

ដោយបច្ចុប្បន្នកម្លាំងចម្រុះនៅតែបន្តចុះពិនិត្យតាមមូលដ្ឋានដែលនៅតាមបណ្តោយដងស្ទឹងដើម្បីអន្តរាគមន៍នៅពេលដែលមានបញ្ហាកើតឡើង៕

អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ