Connect with us

ព័ត៌មានជាតិ

Guinness World Records ទទួលស្គាល់ ត្រីបបែលយក្សរបស់កម្ពុជា ថាជាត្រីទឹកសាបដ៏ធំបំផុតលើពិភពលោក

បានផុស

នៅ

ស្ថាប័ន Guinness World Records បានទទួលស្គាល់ជាផ្លូវការថា​  ត្រីបបែលយក្សទម្ងន់ ៣០០គីឡូក្រាមដែលរស់នៅក្នុងដែនទន្លេមេគង្គរបស់កម្ពុជា ថាជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក។ នេះបើតាមការបង្ហោះនៅលើគេហទំព័រហ្វេសប៊ុក ក្រុមការងារអច្ឆរិយភាព នៃទន្លេមេគង្គ កាលពីថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២៣ ថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងារ អឆ្ឆរិយភាព នៃទន្លេមេគង្គ បានសរសេរលើគេហទំព័រហ្វេសប៊ុកថា  “ ត្រីបបែលយក្សទឹកសាបទម្ងន់ ៦៦១ ផោន (៣០០គីឡូក្រាម) ដែលក្រុមការងារអច្ឆរិយភាព នៃទន្លេមេគង្គរបស់យើងបានកឹបស្លាក និងដោះលែងទៅក្នុងទន្លេមេគង្គវិញកាលពីឆ្នាំមុន ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថាជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក”

ក្រុមការងារ អច្ឆរិយភាព នៃទន្លេមេគង្គបានអះអាងថា ចាប់តាំងពីក្រុមការងារអច្ឆរិយភាព នៃទន្លេមេគង្គបានកឹបស្លាកសញ្ញាសម្គាល់តាមដានដំណើរចរាចរផ្លាស់ទី(acoustic)  រួចលែងត្រីបបែលយក្សទឹកសាបចូលទន្លេមេគង្គវិញ ក្រុមការងារទទួលបានព័ត៌មានជាច្រើនពីត្រីបបែលដ៏អស្ចារ្យនេះ។ ក្រុមការងារអច្ឆរិយភាព នៃទន្លេមេគង្គសង្ឈឹមយ៉ាងមុតមាំថា  ប្រព័ន្ធទទួលសញ្ញា acoustic នេះ នឹងជួយក្រុមការងារ សម្រាប់ការការពារប្រភេទសត្វត្រីបបែលទឹកសាបជិតផុតពូជនេះ។

សូមរំលឹកឡើងវិញបន្តិចថា កំឡុងខែឧសភា​ ឆ្នាំ២០២២ កន្លងទៅ ត្រីបបែលយក្សទឹកសាបទម្ងន់៣០០គីឡូក្រាមនេះ ត្រូវបានបុរសម្នាក់នេសាទបានដោយចៃដន់។ យ៉ាងណា ក្រុមការងារអច្ឆរិយភាព នៃទន្លេមេគង្គបានជួយសង្គ្រោះ និងបានលែងចូលទៅក្នុងទន្លេមេគង្គឡើងវិញ។

សម្រាប់ឈ្មោះជាវិទ្យាសាស្រ្ត ត្រីបបែលយក្សទឹកសាបនេះ មានឈ្មោះថា Urogymnus polylepis និងឈ្មោះជាភាសាអង់គ្លេស Giant freshwater whipray។ បើតាមបញ្ជីក្រហម របស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ IUCN Red List គឺបានដាក់ត្រីទឹកសាបប្រភេទនេះ ជាប្រភេទត្រីបបែល កំពុងរងគ្រោះថ្នាក់ជិតផុតពូជ Endangered (EN)៕

ដោយ៖​ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម