Connect with us

ព័ត៌មានជាតិ

​រដ្ឋមន្ត្រី ៣ រូប ចុះមើលស្ថានភាពទឹក និងប្រព័ន្ធធារាសាស្ត្រវ៉ៃគោ

បានផុស

នៅ

រដ្ឋមន្ត្រី ៣ រូប គឺលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍ៍ជនបទ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោក ​ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣​នេះ បានដឹកនាំប្រតិភូ និងមន្ត្រីបច្ចេកទេសចុះទៅត្រួតពិនិត្យតាមដានស្ថានភាពទឹក និងការងារបង្កបង្កើនផលនៅប្រព័ន្ធធារាសាស្រ្ដវ៉ៃគោ ខេត្តព្រៃវែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពនេះយកប្រភពទឹកពីទន្លេមេគង្គ មានផ្ទៃរងទឹកជិត ៨ សែនម៉ែត្រការ៉េ (៧៩៥ ០០០)​លំហូរប្រចាំឆ្នាំជាមធ្យម ១៤ ៥០០ម៉ែត្រគួប ក្នុងមួយវិនាទី។

ស្ថានីយជំហានទី ១ នេះមានតួនាទីនាំប្រភពទឹកពីទន្លេមេគង្គភ្ជាប់ដោយផ្នែកខាងលើនៃទន្លេតូច និងព្រែកជីកថ្មី ធ្វើជាប្រភពទឹកស្រោចស្រពលើផ្ទៃដីកសិកម្មក្នុងខេត្តព្រៃវែង ស្វាយរៀង និងខេត្តកំពង់ចាម។

គណៈប្រតិភូ នៃក្រសួងទាំង ៣ ក៏បានអញ្ជើញទៅពិនិត្យប្រព័ន្ធស្រោចស្រពជំហានទី ២ មានទីតាំងនៅខេត្តព្រៃវែង ដែលមានលទ្ធភាពអាចស្រោចស្រពបានជាង ៩ ម៉ឺនហិកតា (៩៣ ១០០) នៅរដូវវស្សា និងជាង ២ ម៉ឺនហិកតា (២៣ ៣០០) នៅរដូវប្រាំង។

នៅក្នុងឱកាសជួបសំណេះសំណាលជាមួយសហគមន៍ប្រើប្រាស់ទឹក តំណាងសហគមន៍បានស្នើសុំសាងសង់ស្ពានបេឡេរិ៍ចំនួន ២ កន្លែង ស្ថិតនៅក្នុងភូមិពោធិ៍ជ្រៃ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ លោក ឆាយ ឫទ្ធិសែន បានណែនាំឲ្យប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង និងអាជ្ញាធរស្រុកទៅធ្វើការពិនិត្យ និងសិក្សាទីតាំង ព្រមទាំងលើកគម្រោងសាងសង់ជូនតាមសំណូមពររបស់ប្រជាសហគមន៍ជាក់ស្ដែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម