ព័ត៌មានជាតិ
ក្រសួងអប់រំ ចាត់ទុកវិស័យធនាគារ និងហិរញ្ញវត្ថុ ជាវិស័យដែលផ្ដល់ឱកាសការងារជាច្រើនដល់ប្រជាជនកម្ពុជា
ក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកវិស័យធនាគារ និងហិរញ្ញវត្ថុ ជាវិស័យមួយដែលបានផ្ដល់ឱកាសការងារជាច្រើនដល់ប្រជាជនកម្ពុជា។ នេះជាការគូសបញ្ជាក់របស់ លោក ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ជំនាញ និងការងារ ២០២៣ របស់វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ថ្មីៗនេះ។

លោក ទូច វិសាលសុខ បានគូសបញ្ជាក់ ក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ជំនាញ និងការងារ ២០២៣ ដែលរៀបចំឡើងនៅទីតាំងសាកលវិទ្យល័យជាតិគ្រប់គ្រងថា វិស័យធនាគារ និងហិរញ្ញវត្ថុ ជាវិស័យមួយដែលបានផ្ដល់ឱកាសការងារជាច្រើនដល់ប្រជាជនកម្ពុជា ស្របពេលដែលស្ថាប័នធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុកំពុងតែរីកលូតលាស់គួរឱ្យកត់សម្គាល់ ដើម្បីលើកកម្ពស់សមិទ្ធកម្មសង្គម-សេដ្ឋកិច្ច។
រដ្ឋលេខាធិការក្រសួងអប់រំរូបនេះ ក៏បានកោតសរសើរ ចំពោះការយកចិត្តទុកដាក់របស់ វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ និងសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍នេះឡើង ដោយភ្ជាប់ទៅនឹង “វិស័យអប់រំ និងការងារ” ដើម្បីលើកកម្ពស់ចក្ខុវិស័យធនាគារ និងហិរញ្ញវត្ថុរបស់ធនាគារជាតិ នៃកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា។

ដើម្បីជាការលើកកម្ពស់វិស័យធនាគារ និងហិរញ្ញវត្ថុ លោក ទូច វិសាលសុខ ក៏បានលើកទឹកចិត្ត និងផ្តល់នូវទស្សន:មួយចំនួន ដូចជា៖ ១) ការចូលរួមអភិវឌ្ឍធនធានមនុស្ស លើមុខជំនាញធនាគារ និងហិរញ្ញវត្ថុ តាមរយ:ការលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យជ្រើសរើសមុខជំនាញនេះ ការពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលនៅគ្រប់កម្រិត ការអនុវត្តយុទ្ធសាស្ត្រទាក់ទាញ និងរក្សាបុគ្គលឆ្នើម ការពង្រឹងការស្រាវជ្រាវ និងអភិវឌ្ឍន៍។ ២) ស្ថាប័នធនាគារ និងហិរញ្ញវត្ថុចូលរួមយ៉ាងសកម្ម ក្នុងការផ្តល់លទ្ធភាពដល់និស្សិត ក្នុងការហ្វឹកហាត់ការងារកំឡុងពេលសិក្សា ហើយថែមទាំងបានផ្ដល់ប្រាក់ឧបត្ថមសមរម្យ ដែលជួយសម្រួលដល់ការសិក្សា។ ៣) សាកលវិទ្យាល័យជំរុញការលើកទឹកចិត្តឱ្យបង្កើន និងពង្រឹងកិច្ចសហការរវាងវិស័យសាធារណ: វិស័យឯកជន វិស័យអប់រំ និងដៃគូអភិវឌ្ឍក្នុងការលើកកម្ពស់កម្មវិធីសិក្សា។

ជាមួយគ្នានេះដែរ លោក ក៏បានអំពាវនាវដល់គ្រឹះស្ថានឧត្តមសិក្សាក្នុងស្រុកនានា ចូលរួមសហការជាមួយវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (IBF) ដើម្បីពង្រឹងសមត្ថភាពនិស្សិតក្នុងវិស័យនេះឱ្យកាន់តែមានសក្ដានុពល និងមានការងារគ្រប់ៗ គ្នាបន្ទាប់ពីបានបញ្ចប់ការសិក្សា។ ជាពិសេស លោក ទូច វិសាលសុខ បានលើកទឹកចិត្តឱ្យវិទ្យាស្ថានធនាគារនិងហិរញ្ញវត្ថុ (IBF) បន្តចូលរួមផ្តល់គ្រាប់ពូជមូលធនដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តាមរយៈការដើរតួនាទីជាវិទ្យា ស្ថានអភិវឌ្ឍន៍ជំនាញបន្ទាប់ពីការសិក្សាក្នុងសាលា និងការប្រកួតប្រជែងផ្សេងៗលើវិស័យនេះ។

សូមជម្រាបបន្តិចថា ព្រឹត្តិការណ៍ពិព័រណ៍ជំនាញ និងការងារ បានផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធ ដើម្បីពិភាក្សា ចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ ព្រមទាំងរួមគ្នា ដោះស្រាយបញ្ហាប្រឈម តួយ៉ាងពាក់ព័ន្ធទៅនឹងតម្រូវការធនធានក្នុងវិស័យធនាគារ ដែលកំពុងកើតមានឡើងនាពេលបច្ចុប្បន្ន និងសម្រាប់អនុវត្តនាពេលខាងមុខ៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ