ព័ត៌មានជាតិ
តើការលើកឡើងថា «រដ្ឋគិតតែយកពន្ធ ខណៈដែលប្រទេសផ្សេងកាត់បន្ថយពន្ធ ឬដាក់ចេញវិធានការលើកទឹកចិត្ត» ជាការពិតដែរឬទេ?
ឆ្លើយតបនឹងការលើកឡើងនេះ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានធ្វើការបំភ្លឺថា អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល គឺទន្ទឹមនឹងការប្រមូលចំណូល ដើម្បីការអភិវឌ្ឍសង្គមជាតិ ធានាតម្លាភាព និងការប្រកួតប្រជែងដោយស្មើភាព រាជរដ្ឋាភិបាលកម្ពុជា គឺបានគិតគូរខ្ពស់ពីការសម្រួលបរិយាកាសវិនិយោគ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយបានដាក់ចេញនូវវិធានការលើកទឹកចិត្តជាច្រើន ជាបន្តបន្ទាប់ និងស្ទើរគ្រប់វិស័យ។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/image-2509-edited.png)
ក្នុងនោះ ការដាក់ចេញនូវវិធានការលើកទឹកចិត្ត ផ្នែកសារពើពន្ធដើម្បីសម្រួលដល់ជីវភាពប្រជាពលរដ្ឋទូទៅ គឺរួមមាន៖
ទី១/ ការលុបចោលរបបពន្ធម៉ៅការ និងអាករលើផលរបរ ដើម្បីបញ្ចប់នូវបញ្ហាស្មុគស្មាញរបស់ប្រជាពលរដ្ឋ ដែលប្រកបអាជីវកម្មតូចតាច គ្រាន់តែដើម្បីចិញ្ចឹមជីវិត និងជាការលុបបំបាត់កន្លែងលាក់ខ្លួនរបស់អ្នកជាប់ពន្ធ ដែលត្រូវបញ្ចូលក្នុងរបបស្វ័យប្រកាស។
ទី២/ កំណត់បន្ថែមការផ្តត់ផ្គង់មួយចំនួន ជាការផ្គត់ផ្គង់មិនជាប់អាករលើតម្លៃបន្ថែម រួមមាន សេវាសិក្សាអប់រំ, ថាមពលអគ្គសនី និងទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់, ផលិតផលកសិកម្មមិនទាន់កែច្នៃ និងសេវាប្រមូលសំរាម យន្តការនេះមានគោលបំណងដើម្បីលើកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
៣/ ការសម្រួលកម្រិតប្រាក់ពន្ធប៉ាតង់ដែលត្រូវបង់ ដើម្បីជាការលើកទឹកចិត្តសហគ្រាសតូចៗ ក្នុងការប្រកបអាជីវកម្ម។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/image-2508-1024x683.png)
៤/ ការលុបចោលពន្ធសត្តឃាត ដើម្បីជួយកាត់បន្ថយបន្ទុកចំណាយលើសាច់សត្វ ដែលជាអាហារមូលដ្ឋានសម្រាប់ចិញ្ចឹមជីវិត ក៏ដូចជាជួយសម្រាលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានមួយកម្រិតថែមទៀត។
៥/ ការដាក់ចេញនូវវិធានការគណនេយ្យសាមញ្ញ ដើម្បីជួយសម្រួលដល់អ្នកជាប់ពន្ធតូច ក្នុងកិច្ចប្រតិបត្តិការអាជីវកម្មតូចៗ ឬអាជីវកម្មដែលមានលក្ខណៈគ្រួសារ។
៦/ ការកាត់បន្ថយជាច្រើនលើក នូវមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស តាមរយៈការតំឡើងជាបន្តបន្តបន្ទាប់នូវកម្រិតអប្បបរមានៃប្រាក់បៀវត្សត្រូវជាប់ពន្ធ និងភាគនៃប្រាក់ចំណូលដែលត្រូវជាប់ពន្ធលើប្រាក់ចំណូល ដើម្បីធានាថាមន្ត្រីរាជការសាធារណៈ និងកម្មករ-និយោជិត ដែលទទួលបានប្រាក់បៀវត្សឬប្រាក់ឈ្នួលអប្បបរមាមិនត្រូវជាប់ពន្ធលើប្រាក់បៀវត្សឡើយ។
៧/ ការលុបការប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូនចំពោះយាន្តយន្តមួយចំនួន ដូចជា ទោចក្រយាន្តយន្ត, ត្រីចក្រយានយន្ត, ជលយានយន្ត, ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែលមួយចំនួន ដើម្បីសម្រាបលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋទូទៅ។
៨/ ការអនុគ្រោះពន្ធប្រថាប់ត្រាចំពោះការទទួលកម្មសិទ្ធិឬសិទ្ធិកាន់កាប់អលចនទ្រព្យក្នុងរង្វង់ញាតិ
៩/ ការលុបចោលពន្ធប្រថាប់ត្រាលើលិខិតគតិយុត្តស្តីពីការបង្កើតក្រុមហ៊ុន
១០/ ការកែសម្រួលពន្ធតែមប្រិ៍ ដោយលើកលែងការអនុវត្តចំពោះលិខិតគតិយុត្តមួយចំនួន ដូចជា លិខិតស្នើសុំពាក់ព័ន្ធនឹងវិស័យអប់រំ, ស្នើសុំចូលបម្រើការងារ, សំបុត្រអត្រានុកូលដ្ឋាន។ល។ និង
១១/ ការកែសម្រួលអត្រាការប្រាក់ប្រចាំខែ ចំពោះពិន័យពិការកំណត់ពន្ធឡើងវិញ និងការបង់ពន្ធយឺតយ៉ាវនៃប្រាក់ពន្ធដែលបង់ខ្វះ ដើម្បីសម្រួលអត្រាការប្រាក់ តាមស្ថានភាពទីផ្សារជាក់ស្តែង, បន្ធូរបន្ថយបន្ទុករបស់វិស័យឯកជន និងសម្រួលកិច្ចពាណិជ្ជកម្ម៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?