ព័ត៌មានជាតិ
កម្មកររត់ចែកជើងគ្នា ក្រោយប្រទះឃើញគ្រាប់រ៉ុកកែត នៅក្រោមអគារចាស់
កម្មករសំណង់ប្រទះឃើញគ្រាប់យុទ្ធភណ្ឌធុនធំ១គ្រាប់ ដែលបន្សល់ទុកក្រោមដី ខណៈដែលពួកគេបានជីកដី ដើម្បីដាក់ទុយយោទឹកនៅក្រោមអគារចំណាស់១ ឋិតក្នុងក្រុមទី២៦ ភូមិកំពង់ក្របី ឃុំស្វាយប៉ោ ក្រុងបាត់ដំបង។

សមត្ថកិច្ចនៃអធិការក្រុងបានឲ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីកម្មករសំណង់ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចជំនាញនៃអធិការក្រុងនិងកម្លាំងជំនាញកងរាជអាវុធហត្ថក្រុងបាត់ដំបង បានចុះពិនិត្យនិងយកមករក្សាទុកដើម្បីរង់ចាំប្រគល់ឲ្យអង្គភាពជំនាញយកទៅកម្ទេចចោល។

មន្ត្រីការិយាល័យជំនាញនៃស្នងការខេត្តបានឲ្យដឹងដែរថា កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១វេលាម៉ោង១៦និង៣០នាទីកម្លាំងនគរបាលជំនាញគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងជាតិពុលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានសហការណ៍ជាមួយលោកវរសេនីយ៍ត្រី សំ វិឡុង មេបញ្ជាការកងរាជអាវុធហត្ថក្រុងបាត់ដំបង ធ្វើការប្រគល់ឲ្យអង្គភាពស៊ីម៉ាក់រួចរាល់ហើយ។

អង្គភាពជំនាញបានបញ្ជាក់ថា យុទ្ធភណ្ឌ១គ្រាប់ ដែលកម្មករប្រទះឃើញ គឺគ្រាប់UXOប្រភេទគ្រាប់រ៉ុកកែត ដែលមានទំហំ១២៧mm ដោយគ្រាប់នេះ នៅមានគុណភាពនៅឡើយទើបប្រគល់ជូនទៅអង្គភាពស៊ីម៉ាក់ ដើម្បីយកទៅកម្ទេចចោលតាមបច្ចេកទេសជំនាញនៅពេលក្រោយ៕
អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖ ពូថ្លៃរំលោភក្មួយស្រី អាយុ៩ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ