Connect with us

ព័ត៌មានជាតិ

តំណាងកម្មករ៖ ទោះសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ក៏កម្ពុជាប្រឹងប្រែងតម្លើងប្រាក់ឈ្នួលកម្មករ

បានផុស

នៅ

តំណាងកម្មករនិយោជិត និងជាប្រធានសហភាពសិទិ្ធកម្មករកម្ពុជាគូសបញ្ជាក់ថា ទោះបីជាសេដ្ឋកិច្ចសាកលធ្លាក់ចុះ តែរាជរដ្ឋាភិបាលកម្ពុជាបន្តយកចិត្តទុកដាក់លើការតម្លើងប្រាក់ឈ្នួលកម្មករ និយោជិតសម្រាប់ឆ្នាំ ២០២៤។ លោក ក៏បានអំពាវនាវឱ្យកម្មករនិយោជិតខិតខំប្រឹងប្រែងធ្វើការ ដើម្បីធានាដល់សង្វាក់ផលិតភាពការងារផងដែរ។ នេះជាការគូសបញ្ជាក់របស់ លោក គឹម ចាន់សំណាង នៅ២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។

(លោក គឹម ចាន់់សំណាង តំណាងកម្មករនិយោជិត និងជាប្រធានសហភាពសិទិ្ធកម្មករកម្ពុជា)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គឹម ចាន់សំណាង បានគូសបញ្ជាក់ថា​«រដ្ឋាភិបាលយកចិត្តទុកដាក់ណាស់ ក្នុងការតម្លើងប្រាក់ឈ្នួលដល់កម្មករ ទោះសេដ្ឋកិច្ចធ្លាក់ចុះ បើប្រៀបធៀបនឹងប្រទេសក្នុងតំបន់»

ជាមួយគ្នានេះ  លោកក៏អំពាវនាវឱ្យកម្មករ និយោជិត បន្តខិតខំធ្វើការងារ ដើម្បីរក្សាសង្វាក់ផលិតភាពការងារឱ្យកាន់តែប្រសើរឡើង យល់ពីតម្លៃនៃការងារ ព្រោះបើកាលណាកម្មករ និយោជិតមិនខំប្រឹងធ្វើការ វានឹងអាចជះផលប៉ះពាល់ដល់ផលិតភាពការងារដល់ក្រុមហ៊ុន។

ប្រធានសហភាពសិទិ្ធកម្មករកម្ពុជារូបនេះបានបន្តថា « ពេលបានប្រាក់ឈ្នួលឡើងហើយ បើសិនជាយើងមិនសូវយកចិត្តទុកដាក់ចំពោះការងារទេ ក្រុមហ៊ុននិងអ្នកបញ្ជាទិញអាចកាត់បន្ថយការងារនិងសង្វាក់ផលិតកម្ម »

តំណាងកម្មកររូបនេះ បានទទូចឱ្យម្ចាស់ផ្ទះជួលកុំតម្លើងថ្លៃផ្ទះជួល ព្រោះប្រាក់ខែកម្មករនៅមានកម្រិតតិតតួចនៅឡើយទេ។

សូមជម្រាបថា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជាសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករ និយោជិតក្នុងវិស័យកាត់ដេរ៤ដុល្លារថែមទៀត ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតនៅឆ្នាំ២០២៤ឡើងដល់ ២០៤ដុល្លារ ពោលគឺ៤ដុល្លារដែលដំឡើងនេះ ២ដុល្លារ ជាការព្រមព្រៀងរវាងភាគីថៅ និងកម្មករ និយោជិត ហើយ ២ដុល្លារទៀត ជាការបន្ថែមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

តាមរយៈសំណេររបស់សម្តេចធិបតី ហ៊ុន ម៉ាណែតនៅលើគណនីហ្វេសប៊ុក កាលពីល្ងាចថ្ងៃទី២៨ខែកញ្ញាកន្លងទៅ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ សូមកុំតម្លើងថ្លៃផ្ទះជួល ដើម្បីជាការរក្សា នូវប្រភពចំណូលរបស់ខ្លួនឯងផង ជួយដល់កម្មករនិយោជិតផង និងជួយរួមចំណែកដល់ការអនុវត្តច្បាប់ស្តីពីភិតិសន្យាពិសេសដែលនៅជាធរមានផង។

តាមរយៈសំណេរលើគណនីហ្វេសប៊ុកដដែល សម្តេចធិបតី បានសន្យាថា រាជរដ្ឋាភិបាលនឹងខិតខំតភ្ជាប់បណ្តាញអគ្គិសនី និងបណ្តាញទឹកស្អាតដល់គ្រប់បន្ទប់ជួល ដើម្បីជាការជួយដល់ម្ចាស់ផ្ទះជួល និងជួយដល់កម្មករនិយោជិតដែលជួលបន្ទប់ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម