ព័ត៌មានជាតិ
បណ្ដោយក្មួយស្ទូចត្រីលេងភ្លេចខ្លួន មួយភ្លែតហួសពេលបាត់
ឪពុកម្ដាយបានត្រឹមគួកទ្រូងទ្រហោយំ ខណៈកូនប្រុសជាទីស្រលាញ់អាយុ៥ឆ្នាំបានលង់ទឹកត្រពាំងក្បែរផ្ទះស្លាប់បាត់បង់ជីវិតគួរឲ្យសង្វេគ។
ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតក្នុងភូមិកែវកាំភ្លើង ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះ សៀក គីមហាក់ អាយុ៥ឆ្នាំ។ អ៊ុំប្រុសក្មេងរងគ្រោះបានឲ្យដឹងថា ជាការធ្វេសប្រហែសរបស់គាត់ដោយមិនបានមើលក្មួយដិតដល់ ខណៈដែលដឹងថា ក្មួយទៅស្ទូចត្រីលេងនៅត្រពាំងក្បែរផ្ទះនោះដែរ លុះដល់ដឹងខ្លួនហួសពេលទាំងមិនអាចជួយសង្គ្រោះបាន ព្រោះផុតជីវិតនៅក្នុងទឹកត្រពាំងក្បែរផ្ទះបាត់ទៅហើយ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញនៃអធិការស្រុកបានសហការណ៍ជាមួយក្រុមគ្រូពេទ្យចុះពិនិត្យនិងធ្វើកោសល្យវិច័យឃើញថា ក្មេងរងគ្រោះពិតជាលង់ទឹកស្លាប់ប្រាកដមែន និងបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី