ព័ត៌មានជាតិ
កម្មកររោងចក្រ៖ ទោះប្រាក់ឈ្នួលច្រើនប៉ុណ្ណាក៏មិនគ្រប់ដែរ បើមិនចេះចាយវាយឱ្យត្រឹមត្រូវ
ប្រាក់ឈ្នួល អប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរផលិតស្បែកជើង និង ផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ ២០២៤ ទើបត្រូវបានដំឡើងដល់ចំនួន២០៤ ដុល្លារ ក្នុង ១ខែ ដែលនឹងចាប់អនុវត្តពីដើមខែ មករា ឆ្នាំ ២០២៤ តទៅ ។

តួលេខនៃការដំឡើងប្រាក់ឈ្នួលថ្មីនេះ ត្រូវបានព្រមព្រៀងគ្នា និងទទួលយកដោយតំណាងភាគីនិយោជក តំណាងភាគីនិយោជិត និងភាគីរាជរដ្ឋាភិបាល ជាពិសេសកម្មករដែលកំពុងបំពេញការងារក្នុងវិស័យវាយនភណ្ឌកាត់ដេរផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និង កាបូបក៏សម្តែងនូវក្តីរីករាយចំពោះការដំឡើងប្រាក់ឈ្នួលថ្មីនេះ ខណៈប្រទេសផ្សេងពុំបានដំឡើងប្រាក់ឈ្នួលកម្មករក្នុងវិស័យនេះទេ។ ដូចនេះពួកគាត់នឹងខិតខំប្រឹងប្រែងបង្កើនប្រសិទ្ធភាពការងាររបស់ខ្លួនបន្ថែមទៀតដើម្បីបង្កើនផលិតភាពក្នុងរោងចក្រ។
លោក ហ៊ុន សីហា កំពុងបំពេញការងារក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់ សម្តែងការរីករាយ និងទទួលយកបានចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន២០៤ដុល្លារ សម្រាប់ឆ្នាំ២០២៤។ លោកថា ចំនួនប្រាក់ឈ្នួលនេះ គឺសមរមសម្រាប់ជីវភាពរស់នៅរបស់លោក ព្រោះលោកយល់ថា បើយើងមិនចេះចាត់ចែងចាយវាយ និងសន្សំសំចៃនោះទេ ទោះបីជាប្រាក់ឈ្នួលដំឡើងច្រើនប៉ុណ្ណាក៏មិនគ្រប់ដែរ។

ទន្ទឹមនេះ លោក សីហា អរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាតំណាងនយោជក និង តំណាងនយោជិក ដែលសម្រេចបានការដំឡើងប្រាក់ឈ្នួលអប្បបរមាថ្មីនេះ ទោះតិចក្តីច្រើនក្តី ព្រោះលោកមើលឃើញថា ទោះស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនសូវល្អ ហើយប្រទេសផ្សេងៗ ដែលមានរោងចក្រវិស័យវាយនភណ្ឌ កាត់ដេរនេះក៏មិនបានដំឡើងប្រាក់ឈ្នួលបន្ថែមថ្មីដល់កម្មករដែរ។
លោក ស្នើដល់កម្មករកំពុងបំពេញការងារក្នុងរោងចក្រកាត់ដេរទាំងអស់ គួរតែខិតខំបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត ដើម្បីឲ្យថៅកែរោងចក្រពេញចិត្ត និងបន្តវិនិយោគនៅកម្ពុជា។
ដូចគ្នានេះដែរ លោក មឿង សំអឿន ជាកម្មកររោងចក្រកាត់ដេរសំលៀកបំពាក់ យល់ឃើញថា ទន្ទឹមនឹងរាជរដ្ឋាភិបាលប្រឹងប្រែងដំឡើងប្រាក់ឈ្នួលជូនកម្មករជារៀងរាល់ឆ្នាំ ទោះប្រទេសផ្សេងគេមិនបានដំឡើងប្រាក់ឈ្នួលសម្រាប់កម្មករកាត់ដេរទេ ដូចនេះលោកស្នើដល់កម្មកររោងចក្រកាត់ដេរទាំងអស់គួរប្រឹងប្រែងធ្វើការបង្កើនគុណភាពការងារ ដើម្បីការរីកចម្រើនរបស់រោងចក្រ។ ដោយឡែក លោកក៏ស្នើសុំដល់ម្ចាស់ផ្ទះជួល និងបន្ទប់ជួលកុំដំឡើងថ្លៃជួល ដើម្បីសម្រួលដល់ជីវភាពកម្មករផង។

លោក សាំង សុធា កំពុងធ្វើការងារជាកម្មករនៅរោងចក្រកាត់ដេរ ម៉េងដា ប្រាប់ថា លោកសប្បាយចិត្ត និងអរគុណដល់រាជរដ្ឋាភិបាល ដែលតែងតែគិតគូរដំឡើងប្រាក់ឈ្នួលរៀងរាល់ឆ្នាំ ជាពិសេសធ្វើយ៉ាងណាឲ្យកម្មករមានការងារធ្វើដើម្បីផ្គត់ផ្គង់ជីវភាព។ ប៉ុន្តែលោកយល់ឃើញថា នយោជិតត្រូវតែខិតខំប្រឹងប្រែងស្វែងរកដៃគូវិនិយោគ ដើម្បីទិញផលិតផល រីឯកម្មករក៏ត្រូវតែខិតខំបង្កើនប្រសិទ្ធភាពការងារផងដែរ៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ