Connect with us

ព័ត៌មានជាតិ

ជំនួប​ជាមួយ​ទូត​អូស្រ្តាលី រដ្ឋមន្រ្តីក្រសួង​បរិស្ថានលើក​ការងារ​អាទិភាពធំ ៣ របស់ក្រសួង​បរិស្ថាន

បានផុស

នៅ

នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្តីការក្រសួង លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបាន​ជួប​លោក Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដើម្បី​ជជែកពិភាក្សា​លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអូស្ត្រាលី ក្នុងវិស័យបរិស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ជំនួបពិភាក្សា​ជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី លោក អ៊ាង សុផល្លែត​ បាន​លើកឡើងពីការ​ងារអាទិភាពរបស់ក្រសួង​បរិស្ថាន​រួមមាន​ការគ្រប់គ្រងសំណល់ ការស្តារនិងដាំដើមឈើឡើងវិញ ដើម្បីរក្សាបានគម្របព្រៃឈើជាង ៦០% ជារៀងរាល់ឆ្នាំ និង​ការ​លើកស្ទួយជីវភាពប្រជាសហគមន៍​ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។

លោក​រដ្ឋមន្រ្តីបានគូសបញ្ជាក់បន្ថែមថា ការការពារបរិស្ថានគឺជាកាតព្វកិច្ចទាំងអស់គ្នា​ទាំងគ្រប់ជាតិសាសន៍នៅទូទាំងសាកលលោក។

ឆ្លើយតបនឹងការលើក​ឡើងនេះឯកអគ្គរដ្ឋទូតអូស្ត្រាលី យល់ស្របនិងគាំទ្រលើការងារអាទិភាពទាំង ៣ របស់ក្រសួង ដែលយុទ្ធសាស្រ្តនេះមានបង្កប់នូវភាពជាក់លាក់ ច្បាស់លាស់ពីមួយជំហានទៅមួយជំហាននិងមានទឡ្ហីករភ្ជាប់ជាមួយផង។ បន្ថែមពីនេះ លោក Justin Whyatt មានបំណងចង់អញ្ជើញរដ្ឋមន្ត្រីទៅទស្សកិច្ចប្រទេសអូស្ត្រាលី ដើម្បី​ស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍លើកិច្ចគាំពារបរិស្ថានក្នុង​ក្រប​ខណ្ឌការគ្រប់គ្រងសំណល់ ការគ្រប់គ្រងជីវចម្រុះ និងការប្រែប្រួលអាកាសធាតុ ។

រម្លឹកជូនថា ការងារអាទិភាពរបស់ក្រសួងបរិស្ថានកំពុងអនុវត្ត ស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១ នៃមុំទី២ ទី៤ និង៥ គឺធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ជាមួយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការចំណងការទូតនានា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម