ព័ត៌មានជាតិ
រោងចក្រតម្លៃ ៣០០ លានដុល្លារនៅខេត្តព្រះសីហនុ ទិញកៅស៊ូពីខេត្តរតនគិរីមួយឆ្នាំជាង ២ ម៉ឺនតោនយកទៅផលិតសំបកកង
ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី (ខេមបូឌា) ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានប្រើប្រាស់វត្ថុធាតុដើមកៅស៊ូក្នុងស្រុកមួយឆ្នាំជាង ២ ម៉ឺនតោន ដើម្បីផលិតសំបកកង់នាំចេញទៅក្រៅប្រទេស។
លោក Tao Guozhong អគ្គនាយកក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី (ខេមបូឌា) បានប្រាប់ដល់ក្រុមសារព័ត៌មានជាតិនិងអន្តរជាតិដែលទៅទស្សនកិច្ចសិក្សាកាលពីម្សិលមិញថា ក្រុមហ៊ុនផលិតសំបកកង់រថយន្តចំនួន ២ ប្រភេទ ទី១. រថយន្តធុនធំ និងទី ២.រថយន្តធុនតូច ដោយក្នុងមួយឆ្នាំអាចផលិតសំបកកង់បានប្រហែល ៥ លាន ៩០ ម៉ឺនសំបក។

លោកបានអះអាងថា កៅស៊ូដែលប្រើប្រាស់ប្រចាំឆ្នាំប្រហែល ២ ម៉ឺនតោន ទិញមកពីខេត្តរតនគីរីដើម្បីធានាគុណភាពការផលិតសំបកកង់មានគុណភាពល្អ។
ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី ដែលមានមូលដ្ឋានមកពីប្រទេសចិន បានដាក់ទុនវិនិយោគបង្កើតរោងចក្រផលិតសំបកកង់ចំនួន ៣០០ លានដុល្លារអាមេរិក នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
ក្រៅពីប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកក្នុងការយកទៅផលិតសំបកកង់ ក្រុមហ៊ុនបានផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាចំនួន ១ ៦០០ នាក់។ បើតាមអគ្គនាយកក្រុមហ៊ុន ឥឡូវនេះក្រុមហ៊ុនមានបុគ្គលិកខ្មែរសរុបចំនួន ១ ១០០ នាក់ ដែលកំពុងបំរើការងារនៅក្នុងរោងចក្រ។

ប្រភពក្រុមហ៊ុនបានបញ្ជាក់ថា សំបកកង់ដែលផលិតបាន ធ្វើការនាំចេញទៅកាន់ប្រទេសអាមេរិកនិងប្រទេសប្រេស៊ីល។ ជារៀងរាល់ថ្ងៃមានកុងតឺន័រចំនួន ២០ បានធ្វើការដឹកជញ្ជូនសំបកកង់ចេញទៅកាន់សហរដ្ឋអាមេរិក ហើយនៅឆ្នាំក្រោយនឹងពង្រីកចង្វាក់ផលិតកម្មបន្ថែមទៀតឲ្យបាន ១០០ ភាគរយ។
បច្ចុប្បន្ននេះក្នុងមួយថ្ងៃ ក្រុមហ៊ុនអាចផលិតសំបកកង់បានចំនួនពី ៦ ០០០ ទៅ ៧ ០០០ សំបក ហើយនៅខែកក្កដា ២០២៤ ខាងមុខ ក្រុមហ៊ុននឹងពង្រីកចង្វាក់ផលិតរបស់ខ្លូនរហូត ១៧ ០០០ សំបកកង់ក្នុងមួយថ្ងៃ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ