ព័ត៌មានជាតិ
ហោប៉ៅកម្មករផ្នែកវាយនភណ្ឌកាត់ដេរនឹងទទួលបានប្រាក់បន្ថែមជាង ៤០ លានដុល្លារ ឆ្នាំ ២០២៤
តួលេខ ២០៤ ដុល្លារ គឺជាចំនួនប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ដែលចាប់អនុវត្តផ្តល់ជូនពីខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។ មានន័យថា ប្រាក់ឈ្នួលអប្បរមានេះត្រូវបានដំឡើង ៤ ដុល្លារបន្ថែមទៀតពីលើប្រាក់ឈ្នួលអប្បរមាក្នុងឆ្នាំ២០២៣ ដែលមានចំនួន ២០០ ដុល្លារ។

ប្រសិនគណនាជារួម ប្រាក់ឈ្នួលអប្បរមាដែលដំឡើងបន្ថែម ៤ ដុល្លារក្នុងមួយខែសម្រាប់កម្មករម្នាក់ ចុះបើសម្រាប់កម្មករក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សរុបចំនួនប្រមាណ ៨៤ ម៉ឺននាក់ គឺមានន័យថាក្នុងមួយខែ ប្រាក់ឈ្នួលកម្មករក្នុងវិស័យនេះត្រូវបានបន្ថែមទឹកប្រាក់សរុបប្រមាណ ៣ លាន៣ សែន ដុល្លារ ចូលក្នុងហោប៉ៅរបស់កម្មករសរុប។ ចុះប្រសិនបើមួយឆ្នាំគឺមានន័យថាហោប៉ៅរបស់កម្មករ នឹងទទួលបានប្រាក់ឈ្នួលបន្ថែមសរុបប្រមាណ ៤០ លានដុល្លារឯណោះ។
បើសិនមើលទៅលើស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នដែលកំពុងមានភាពផុយស្រួយ ខណៈប្រទេសជាច្រើនកំពុងរងផលប៉ះពាល់ពីសង្គ្រាមរុស្សី និង អ៊ុយក្រែនទៀតនោះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និង ផលិតផលធ្វើដំណើរនៅក្នុងប្រទេសនានាពុំត្រូវបានដំឡើងថ្លៃបន្ថែមនោះទេ។ ទន្ទឹមនេះ នៅក្នុងប្រទេសមួយចំនួន ដូចជា ឡាវ មីយ៉ាន់ម៉ា ស្រីលង្កា បង់ក្លាដេស ប៉ាគីស្ថានជាដើមនៅទាបជាង ១០០ ដុល្លារ រីឯសម្រាប់វៀតណាម និងឥណ្ឌា ក៏នៅទាបជាង ២០០ ដុល្លារនៅឡើយ។ ប៉ុន្តែសម្រាប់កម្ពុជា រាជរដ្ឋាភិបាលនៅតែសម្រេចបានការបង្កើនប្រាក់ឈ្នួលអប្បរមាជូនកម្មករពី ២០០ ដុល្លារក្នុងឆ្នាំ២០២៣ ឡើងដល់ ២០៤ ដុល្លារ ចាប់ពីដើមឆ្នាំ ២០២៤ទៅ។

គួរកត់សំគាល់ថា បន្ថែមពីការសម្រេចដំឡើងប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បន្តជម្រុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិតផងដែរ។
សម្តេចធិបតីបញ្ជាក់ថា នឹងដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនមួយនៅខែវិច្ឆិកាខាងមុខ ដើម្បីកែលម្អបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញថារយៈពេល ៨ ខែឆ្នាំ២០២៣ មានរោងចក្រ សហគ្រាសគ្រឹះស្ថានបើកដំណើរការថ្មីចំនួន ១,១៨៨ នៅកម្ពុជា ដោយផ្តល់ការងារដល់ប្រជាពលរដ្ឋបានចំនួនជិត ៦ ម៉ឺនកន្លែង (៥៩,៦៣១)។ ជារួមការសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ២០៤ ដុល្លារសម្រាប់កម្មករផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ក្នុងឆ្នាំ២០២៤ គឺជាយុទ្ធសាស្រ្តឈ្នះឈ្នះសម្រាប់ទាំងនយោជក និង និយោជិត។ មានន័យថា នយោជកក៏នៅមានលទ្ធភាពបន្តវិនិយោគ និង ផ្តល់ប្រាក់ឈ្នួលបន្ថែមនេះជូនកម្មករនយោជិត ខណៈកម្មករនយោជិតក៏នៅតែមានការងារធ្វើសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពផងដែរ៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ