ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ៖ ប្រទេសមានសន្តិភាព កងទ័ពមានឱកាសពង្រឹងសមត្ថភាព
ប្រទេសជាតិមានសន្តិភាព កងទ័ពមានឱកាសក្នុងការពង្រឹងសមត្ថភាពបន្ថែមទៀត តាមរយៈការហ្វឹកហាត់ជាប់ជាប្រចាំ។ នេះជាការថ្លែងរបស់លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ ក្នុងឱកាសចុះជួបជាមួយថ្នាក់ដឹកនាំ និងនាយទាហាន ពលនាយទាហាន នៅយោធភូមិភាគទី៤ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។
នៅក្នុងពិធីនេះ លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី បានលើកឡើងថា កម្ពុជាមានដល់ថ្ងៃនេះ ព្រោះតែប្រទេសមានសុខសន្តិភាព ហើយសមិទ្ធផលជាច្រើននាពេលបច្ចុប្បន្ននេះ មិនអាចបង្កើតឡើងបានទេ ប្រសិនបើមិនមានសន្តិភាព។ លោកស្រី ថា ការថែរក្សា និងការការពារបាននូវសន្តិភាព ទើបអាចធានាបានដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យមានភាពរីកចម្រើន។
លោកស្រីនាយឧត្តមសេនីយ៍ បានបន្តថា ក្នុងនាមកងយោធពលខេមរភូមិន្ទ ត្រូវពង្រឹងឆន្ទៈ មនស្សការ ស្មារតីស្មោះត្រង់ចំពោះជាតិ និងប្រជាជន ហើយជាពិសេស ត្រូវការពារសុខសន្តិភាពឱ្យបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនបន្តទៅមុខទៀត។
នាយឧត្តមសេនីយ៍ ដាំ ដារីនី បានបញ្ជាក់ថា នៅពេលប្រទេសជាតិមានសុខសន្តិភាព កងទ័ពមានឱកាសក្នុងការពង្រឹងសមត្ថភាព តាមរយៈការហ្វឹកហាត់ បំប៉នជំនាញ ដើម្បីអនុវត្តការងារស្នូលឱ្យមានប្រសិទ្ធភាព។ ទន្ទឹមនេះ លោកស្រី ក៏ បានជំរុញដល់កងទ័ពទាំងអស់ ត្រូវបន្តថែរក្សាឱ្យបានគង់វង្សនូវសមិទ្ធផលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ គឺសម្តេចតេជោ ហ៊ុន សែន បានខិតខំកសាងនូវស្នាដៃប្រវត្តិសាស្រ្តជាច្រើនរហូតមកដល់បច្ចុប្បន្ន។
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិរូបនេះ ក៏បានជំរុញដល់កងទ័ពទាំងអស់ ត្រូវបន្តចូលរួមប្តេជ្ញាគាំទ្រដោយឥតងាករេ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផងដែរ៕
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង