Connect with us

ព័ត៌មានជាតិ

ព័ត៌មាន​បន្ថែម​​ពីអ្នក​​គ្រូ​សាលា​សន្ធរ​ម៉ុក អាច​លុប​​ចេញ​ពី​​ក្របខ័ណ្ឌ​​

បានផុស

នៅ

មន្ទីរ​អប់រំ យុវជន និង​កីឡា នឹង​បន្ត​តាមដាន​អ្នក​គ្រូ​ដែល​ផ្លាស់​ទាំង​បង្ខំ​ទៅ​បង្រៀន​នៅ​សាលា​បឋម​សិក្សា​សែន​សុខ បើនៅតែ​​បន្ត​កំហុស នឹង​លុប​ចេញ​ពី​ក្របខណ្ឌ​។

រយៈ​ពេល ១៥ ថ្ងៃ ក្រោយ​ការ​ប្រជុំ​សម្រេច​របស់​ក្រុម​ប្រឹក្សា​វិន័យ អ្នក​គ្រូ​ដែល​រង​ការ​ចោទ​ប្រកាន់​ពី​ការ​ជំរិត​ទារ​លុយ​សិស្ស ត្រូវ​តែ​អនុវត្ត​តាម​វិធានការ​រដ្ឋបាល​ ដោយ​ត្រូវ​ផ្លាស់​ចេញទាំង​បង្ខំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ហែម ស៊ីណារ៉េត ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ​បាន​ប្រាប់​កម្ពុជា​ថ្មី​បន្ថែម​នៅ​ព្រឹក​នេះ​ថា អ្នកគ្រូ​បង្រៀន​ដែល​រក​ឃើញ​កំហុស​ក្នុង​ការ​ជំរិត​ទារ​លុយ​សិស្ស​ ត្រូវ​បាន​សម្រេច​រួចរាល់​ហើយ ក្នុង​រយៈ​ពេល ១៥ ថ្ងៃ​នេះ ត្រូវ​ផ្លាស់​បង្ខំ​ទៅ​បង្រៀន​នៅ​សាលា​បឋមសិក្សា​សែន​សុខ។ ការ​ដាក់​វិន័យ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​ពិន័យ។

លោក​បញ្ជាក់​ថា តាម​ការ​ស្រាវជ្រាវ ពិត​ជា​រក​ឃើញ​ដូច​ការ​ចោទ​ប្រកាន់​មែន ដោយ​បាន​ទារ​ប្រាក់​ពី​សិស្ស ជា​ថ្នូរ​ក្នុង​ការ​អនុញ្ញាតិ​​ឲ្យ​ចូល​រៀន។

លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ថា តាម​អនុក្រឹត្យ​លេខ ១០ វិធានការ​រដ្ឋបាល​ទី​មួយ​ មាន​ការ​ស្តី​បន្ទោស​ផ្ទាល់​មាត់ ​ជា​លាយលក្ខណ៍​អក្សរ និង​ការ​បង្អាក់​ការ​ដំឡើង​ថ្នាក់។ វិធាន​ទី​ពីរ​គឺ​ការ​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​តែ​ម្តង។

វិធានការ​រដ្ឋបាល​ពេលនេះ​គឺ​ផ្លាស់​ទាំង​បង្ខំ។ លោក​ថា ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ គាត់​ត្រូវ​កែប្រែ​កុំ​ឲ្យ​មាន​កំហុស​ជា​ថ្មី។ វិធានការ​ទី​ពីរ​រយៈ​ពេល​ពីរ​ឆ្នាំ បើ​គាត់​នៅ​តែ​ប្រព្រឹត្តិ​កំហុស​ទៀត នឹង​បន្ត​នីតិវិធី​និង​លទ្ធភាព ក្នុង​ការ​លុប​ឈ្មោះ​ចេញ​ពី​ក្របខណ្ឌ​ក្រសួង​អប់រំ។

អ្នក​គ្រូ​ម្នាក់ដែល​បង្រៀន​នៅ​សាលា​បឋម​សិក្សា​សន្ធរម៉ុក ត្រូវ​បាន​អាណាព្យាបាល​ចោទ​ប្រកាន់​ដោយ​បង្ខំ​ឲ្យ​សិស្ស​បង់​លុយ​ជា​ថ្នូរ​នឹង​បាន​ចូល​រៀន។ ក្រោយ​ការ​ស្រាវជ្រាវ​រកឃើញ​កំហុង ក្រុម​ប្រឹក្សា​ពិន័យ​ បាន​​ឯកភាព​សម្រេច​ផ្លាស់​គាត់​ពី​សាលាបឋមសិក្សា​សន្ធរម៉ុក​ទៅ​សាលាបឋមសិក្សា​សែនសុខ​ខណ្ឌ​សែនសុខ​។

ការ​បែក​ធ្លាយ​ព័ត៌មាន​នេះ​កើត​ឡើង ក្រោយ​ពេល​ឪពុក​ម្តាយ​សិស្ស​ម្នាក់​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ពី អ្នកគ្រូ​បង្រៀន​នៅ​សាលាបឋមសិក្សា​សន្ធរម៉ុក​ម្នាក់​ បង្ខំ​ឱ្យ​សិស្ស​រៀន​គួរ​បន្ថែម​ម៉ោង និង​ដេញ​ចេញ​ក្រៅ​ថ្នាក់ ចំពោះ​សិស្ស​ណា​ដែល​មិន​រៀន​គួរ ហើយ​បាន​ទារ​លុយ​ពី​សិស្ស​ម្នាក់ ៦ ម៉ឺន​រៀល​ជា​ថ្លៃ​ដឹង​គុណគ្រូ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

ច្បាប់ថវិកាជាតិឆ្នាំ២០២៥ ចូលដល់ដៃព្រឹទ្ធសភាដោយប្រគល់ឱ្យគណៈកម្មការជំនាញពិនិត្យសិក្សា

កីឡា១៣ នាទីutes មុន

រឿង​អស្ចារ្យ​មួយ​ទៀត! ក្រុម​នារីកម្ពុជា ទទួល​បានកៅអី ASEAN Women’s Championship 2025

សេដ្ឋកិច្ច១៦ នាទីutes មុន

ក្រុមហ៊ុន Windey Energy របស់ចិន ចាប់អារម្មណ៍ដាក់ទុន​វិនិ​យោគ​លើវិស័យថាមពលស្អាតនៅកម្ពុជា

ព័ត៌មានជាតិ១៩ នាទីutes មុន

អ្នកជាប់ឃុំ១៩៨នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តស្វាយរៀង ទៅខេត្តត្បូងឃ្មុំ ដើម្បីរំដោះភាពចង្អៀតណែន

ព័ត៌មានជាតិ២០ នាទីutes មុន

CEO ស្រ្តីវ័យក្មេង ឡេង ដាវី នឹងធ្វើជាវាគ្មិនជជែកពិភាក្សាលើការវិវត្តន៍នៃឧស្សាហកម្មថ្មនៅ​វៀតណាម

ព័ត៌មានជាតិ៨ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៧ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ៤ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម