Connect with us

ព័ត៌មានជាតិ

ក្រោយបញ្ចប់ការពិនិត្យព្រះរាជសុខភាព ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍មកដល់កម្ពុជារសៀលនេះ

បានផុស

នៅ

ព្រះមហាក្សត្រ ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាង និវត្តន៍មកកម្ពុជា នារសៀលនេះ ក្រោយបញ្ចប់ការពិនិត្យព្រះរាជសុខភាព រយៈពេលមួយខែ នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង កំឡុងពេលដែល សម្ដេច នរោត្ដម សីហមុនី និងសម្ដេចម៉ែ គង់ប្រថាប់នៅក្នុងព្រះរាជវាំងក្នុងប្រទេស ដើម្បីពិនិត្យព្រះរាជសុខភាព​ ឆ្លៀតក្នុងឱកាសនោះ លោក ស៊ីជិនពីង ប្រធានាធិបតីចិន បានយាងអញ្ជើញ សម្ដេចនរោត្ដម សីហមុនី ចូលរួមកម្មវិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ខែកញ្ញា។

(សម្ដេចនរោត្ដម សីហមុនី យាងចូលរួមកម្មវិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីលើកទី១៩ កាលពីថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០២៣។)

សូមជម្រាបបន្តិចថា ព្រះមហាក្សត្រកម្ពុជា និងសម្ដេចម៉ែ​ តែងតែយាងទៅពិនិត្យព្រះរាជសុខភាពទ្រង់ ជាទៀងទាត់ រយៈពេល៦ខែម្ដង តាមការយាងរបស់ក្រុមគ្រូពេទ្យ នៅក្នុងប្រទេសចិន។ សម្រាប់ក្នុងឆ្នាំ២០២៣នេះ ព្រះមហាក្សត្រទ្រង់យាងទៅពិនិត្យព្រះរាជសុខភាព លើកទី១ កាលពីថ្ងៃទី ១២ ខែកុម្ភៈ ហើយព្រះមហាក្សត្រ និងសម្ដេចម៉ែ ទ្រង់យាងនិវត្តន៍មកដល់កម្ពុជាវិញ កាលពីថ្ងៃទី១៦ ខែមិនាឆ្នាំ២០២៣។ សម្រាប់លើកទី២វិញ ព្រះមហាក្សត្របានយាងពីប្រទេសកម្ពុជាកាលពីថ្ងៃទីទី២៨ ខែសីហា ឆ្នាំ២០២៣៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម