ព័ត៌មានជាតិ
ពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងស្រុកកណ្តៀង និងសង្កាត់២ ក្រុងពោធិ៍សាត់ ទទួលបានអន្តរាគមន៍សង្គ្រោះ
លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារបន្តចុះពិនិត្យ និងជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង ក្នុងស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ ដែលរួមមាន សង្កាត់លលកស និងសង្កាត់រលាប មកទីទួលមានសុវត្ថិភាព។ នេះបើតាមការផ្សព្វផ្សាយ ពីប្រភពរដ្ឋបាលខេត្តពោធិ៍សាត់ នៅរសៀលនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/ខូ.jpeg)
ក្នុងបេសកកម្មរចុះត្រួតពិនិត្យ និងអន្តាគមន៍នេះដែរ លោក ខូយ រីដា មានប្រសាន៍ថា ខណៈពេលនេះ នៅមិនទាន់អាចធ្វើការវាយតម្លៃពីការខូចខាតបាននៅឡើយទេ ប៉ុន្តែក្រុងពោធិ៍សាត់ គឺរងគ្រោះដោយសារជំនន់ទឹកភ្លៀងធ្ងន់ធ្ងរជាងគេ។ ឯកសិកម្មស្រូវរបស់បងប្អូនប្រជាពលរដ្ឋ នៅប៉ែកខាងវាលរលាប ក៏ត្រូវលិចលង់ផុតចុងស្រូវហើយដែរ។
ប្រភពរដ្ឋបាលខេត្តពោធិ៍សាត់ បញ្ជាក់ថា បើទោះបីជាស្ថានភាពទឹកនៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ហាក់នៅនឹងនៅឡើយ ប៉ុន្តែទឹកស្ទឹងពោធិ៍សាត់ កំពុងហៀរហូរលើផ្លូវថ្នល់ និងតាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ហើយក៏អាចឡើងបន្ថែមទៀតផងដែរ ប្រសិនជាមានភ្លៀងធ្លាក់។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/ខូ២.jpeg)
![](https://www.kampucheathmey.com/wp-content/uploads/2023/09/ខូ៤.jpeg)
![](https://www.kampucheathmey.com/wp-content/uploads/2023/09/ខូ៣.jpeg)
អាស្រ័យហេតុនេះ រដ្ឋបាលខេត្ត ស្នើឱ្យប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នទាំងអស់គ្នា និងថែរក្សាសុខភាព តាមរយៈហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ បើមានកិច្ចការចាំបាច់ផ្សេងៗ អាចទាក់ទងតាមរយៈលេខទំនាក់ទំនង ០៩២ ៧២៨ ០៨៧; ០៩៦ ២៣៩ ៥០២០; ០៩៧ ៨៧ ៣៨ ១៦៧ ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?