ព័ត៌មានជាតិ
បញ្ជាការដ្ឋានទ័ពពិសេសត្រៀមកម្លាំងប្រមាណ ១២០នាក់ ដើម្បីចុះជួយប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ
នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ បញ្ជាការដ្ឋានទ័ពពិសេស បានរៀបចំសម្ភារៈសង្គ្រោះគ្រោះមហន្តរាយ មានរថយន្តចំនួន ០៥គ្រឿង រថយន្តសង្គ្រោះ ០២គ្រឿង ទូក ១៥គ្រឿង អូប័រ ០៣គ្រឿង អាវសង្គ្រោះ ១២០អាវ ច្រវ៉ា ៣៦ច្រវ៉ា និងសម្ភារៈសង្គ្រោះមួយចំនួនទៀត បានលើកទុកដាក់លើរថយន្តរួចជាស្រេច ដើម្បីត្រៀមជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុ។

លោកឧត្តមសេនីយ៍ត្រី ស៊ុ សំណាង មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេសបានឱ្យដឹងថា ការត្រៀមកម្លាំង ១កងអនុសេនាធំរុករក និងសង្គ្រោះលេខ៩១១ ចំនួន ១២០នាក់ និងសម្ភារៈសង្គ្រោះខាងលើនេះធ្វើឡើងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចជាបទបញ្ជារបស់ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេ បញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងការចុះជួយប្រជាពលរដ្ឋនៅពេលមានសំណូមពរចាំបាច់ណាមួយ។

ក្នុងរយពេលពេល ២ថ្ងៃនេះ គឺថ្ងៃទី២៩ និង៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី ស៊ុ សំណាង លោកបានបញ្ជាកម្លាំងក្រុមរុករក និងសង្គ្រោះចំនួន ២០នាក់ ដឹកនាំដោយលោកវរៈសេនីយ៍ឯក នុត ចាន់ម៉ូរ៉ា នាយរងសេនាធិការបញ្ជាការដ្ឋានទ័ពពិសេសចុះជួយរុករកសាកសពក្មេងប្រុស ដែលលោតធ្វើអត្តឃាតពីលើស្ពានជ្រោយចង្វាផងដែរ៕








-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?