ព័ត៌មានជាតិ
សម្ដេចធិបតី អំពាវនាវពលរដ្ឋរងគ្រោះទឹកជំនន់ សូមទៅរកទីទួលសុវត្ថិភាព ហើយត្រូវប្រយ័ត្នចំពោះកុមារតូចៗ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃសៅរ៍ ទី៣០ ខែកញ្ញានេះ បានអំពាវនាវតាមបណ្ដាញសង្គមឱ្យពលរដ្ឋដែលរងគ្រោះទឹកជំនន់ចូលរួមសហការចាកចេញពីទីកន្លែងជន់លិច ទៅកាន់ទីទួលសុវត្ថិភាព ហើយត្រូវប្រុងប្រយ័ត្នចំពោះកុមារតូចៗ កុំឱ្យទៅលេងទឹក ឬតំបន់មានហានិភ័យ។

តាមរយៈសំណេរនៅលើបណ្ដាញសង្គមដដែលសម្ដេចនាយករដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើឱ្យពលរដ្ឋរងគ្រោះដោយសារគ្រោះទឹកជំនន់មេីលថែទាំសមាជិកគ្រួសារ ជាពិសេសកូនចៅតូចៗ ឱ្យនៅឆ្ងាយពីទឹក ឬទីកន្លែងហានិភ័យនានា។

បន្ថែមពីនេះ សម្ដេចនាយករដ្ឋមន្ត្រីក៏បានអរគុណដល់ថ្នាក់ដឹកនាំ កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាយ៉ាងសស្រាក់សស្រាំ ក្នុងការអន្តរាគមន៍សង្គ្រោះ និងនាំប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងបានជួយដោះស្រាយការលំបាកចំពោះមុខផ្សេងៗក្នុងស្ថានភាពគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះ៕
ដោយ៖ ង៉ិល ណារ៉ាត់







-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ