Connect with us

សន្តិសុខសង្គម

ស្ពាន និងផ្លូវមួយខ្សែក្បែរអាងទឹកកំពីងពួយកំពុងយាយីដោយទឹកជំនន់

បានផុស

នៅ

ផ្លូវមួយខ្សែដែលតភ្ជាប់ពីទំនប់អាងទឹកកំពីងពួយកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ដែលបែកចេញពីប្រឡាយបង្ហូរចូលអាងដែលកម្ពស់ទឹកបានហក់ឡើង និងហូរកាត់ពីលើស្ពានផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទេស ប៊ុនធឿន នាយប៉ុស្តិ៍រដ្ឋបាលនគរបាលតាគ្រាមបានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី ៣០ ខែកញ្ញា  ឆ្នាំ ២០២៣ ទឹកស្ទឹងបវេលបានស្ទុះឡើងយ៉ាងខ្លាំងដែលធ្វើឲ្យទឹកនោះហូរបែកមកតាមប្រឡាយអូរដូនពៅក្នុងទិសដៅចូលទៅក្នុងអាងទឹកកំពីងពួយប៉ុន្តែត្រូវឆ្លងកាត់ទ្វារទឹកមួយកន្លែងក្នុងភូមិអូរដូនពៅ។

លោកបានបន្តទៀតថា នៅពេលនោះក្រុមការងារនៃមន្ទីរធនធានទឹកបានបើកទ្វារទឹកទៅតាមបច្ចេកទេសជំនាញដែលការបើកនេះធ្វើឲ្យសន្ទុះទឹកបុកមកខ្លាំងឆ្ពោះទៅកាន់អាងទឹកកំពីងពួយប៉ុន្តែដោយសារការបើកខ្លាំងពេកធ្វើឲ្យទឹកបែកវាល​លិចស្រូវស្រែ ផ្លូវ និង ស្ពានមួយកន្លែងដែលផ្លូវមួយខ្សែនោះគឺចាប់ពីភូមិអន្លង់ស្វាយទៅទល់នឹងភូមិស្លាបប៉ាង ស្ថិតក្នុង​ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ស្ពានដែលត្រូវទឹកហូរច្រោះនោះគឺជាស្ពានតាកោលស្ថិតនៅភូមិស្លាបប៉ាង។

ដោយឡែកផ្លូវដែលខូចខាតចំនួន ៤ កន្លែងនោះមានប្រវែង ២១៥ ម៉ែត្រ លុះនៅល្ងាចថ្ងៃដដែលកម្លាំងទឹកក៏បានថមថយបន្តិចម្ដងៗដែរ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម