ព័ត៌មានជាតិ
រដ្ឋមន្ត្រីបរិស្ថាន៖ មួយថ្ងៃកម្ពុជាចោលកាកសំណល់ថង់ផ្លាស្ទិក ២៨០ តោន
ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣ រៀបចំពិធីបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក។
លោក អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានលើកឡើងថា តាមការសិក្សាស្រាវជ្រាវនៅក្នុងពិភពលោកត្រូវបានគេរកឃើញមានការចាក់ចោលនូវកាកសំណល់ជាង ៣០០ លានតោនក្នុងមួយឆ្នាំៗ។

កាកសំណល់ទាំងអស់នោះត្រូវបានចោលលើដីនិងចោលនៅក្នុងទឹក ដែលកៅសិបមួយភាគរយមិនបានកែច្នៃប្រើប្រាស់ឡើងវិញឡើយ។ ក្នុងនោះកាកសំណល់គេរកឃើញបានចាក់ចោលចូលសមុទ្រមានចំនួន ១៤លានតោនក្នុងមួយឆ្នាំៗ និង កាកសំណល់ទាំងអស់នោះវាអាចរលាយទៅវិញក្នុងរយៈពេល៥០០ ឆ្នាំនិងខ្លះ ១០០០ឆ្នាំ។
ដោយឡែកសម្រាប់ប្រទេសកម្ពុជាការចាក់ចោលកាកសំណល់ត្រូវបានរាយកាយជាមួយនឹងសំរាមដែលខ្លះវានឹងចូលទៅក្នុងទឹក ដែលយើងមិនបានកែច្នៃយកមកប្រើប្រាស់ឡើងវិញ។

នៅក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់នេះ មានសាលារៀនទូទាំងប្រទេសជាង ៣ ម៉ឺនសាលា និងមានសិស្សជាង៣ លាន ៣ សែននាក់បានស្ម័គ្រចិត្តសហការជាមួយក្រសួងបរិស្ថានថាថ្ងៃនេះខ្ញុំមិនប្រើមិនប្រើប្រាស់ប្លាស្ទិកទេ។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត ក្រុង និងរាជធានីទាំងអស់សូមធ្វើខ្លួនជាពលរដ្ឋល្អ មានកិត្តិយសថ្លៃថ្នូរដើម្បូកម្ពុជាមានបរិស្ថានល្អ ដែលផ្ដួចផ្ដើមចេញពីយើងម្នាក់ៗ។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថាន បានថ្លែងថា តាមការសិក្សាស្រាវ ជ្រាវនៅក្នុងប្រទេសកម្ពុជាមួយថ្ងៃៗមានកាកសំណល់ថង់ប្លាស្ទិកចំនួន ៥៥ លានថង់ ដែលមានទម្ងន់ស្មើនឹង ២៨០តោន។
សម្រាប់ខេត្តកំពង់ឆ្នាំងថ្ងៃនេះមានសាលាចំនួន ៣៦៩ សាលា និងុឮ សិស្សចំនួន ១១៦ពាន់ ១៦៨នាក់ គ្រូ ៣១៤៥ នាក់បានស្ម័គ្រចិត្តថា មិនប្រើប្រាស់ថង់ផ្លាស្ទិកទេក្នុង១ថ្ងៃ ២ ថ្ងៃ ៣ និង៤ថ្ងៃ ក្នុងមួយអាទិត្យមិនប្រើប្រាស់ថង់ផ្លាស្ទិក។
ដូច្នេះក្នុងពិធីបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិចចាប់ពីថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២៣ នេះតទៅ ត្រូវមានការចូលរួមពីប្រជាពលរដ្ឋគ្រប់ៗគ្នា ទើបប្រទេសកម្ពុជាយើងអាចកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបានដោយជោគជ័យ។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងក៏បានថ្លែងថា ខេត្តកំពង់ឆ្នាំងមានកាកសំណល់ក្នុងមួយថ្ងៃចំនួន៥៤តោនខណៈរដ្ឋបាលខេត្តបានទទួលរថយន្តដឹកសម្រាមចំនួន ៤ គ្រឿង រ៉ឺម៉ក ម៉ូតូដឹកសំរាម ៣ គ្រឿ ងនិងឡដតុសម្រាមមួយកន្លែងពីក្រសួងបរិស្ថាន។
ចំពោះការបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទថ្ងៃនេះខ្ញុំមិនប្រើប្រាស់ថង់ផ្លាស្ទិចទេ នៅក្នុងថ្ងៃទី ៣០ខែ កញ្ញាឆ្នាំ២០២៣នេះ រដ្ឋបាលក្រុងស្រុកទូខេត្ត និងតាមគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនមួយចំនួនធំក៏បានធ្វើពិធីប្រកាសបើកយុទ្ធនាការកាត់បន្ថយផ្លាស្ទិកនេះទាំងអស់គ្នាក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដូចទីនេះផងដែរ៕

អត្ថបទ៖ ឈៀងថារិទ្ធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?