ព័ត៌មានជាតិ
បេនឡានចាស់ និងថ្មីត្រូវបានក្រុមហ៊ុន ឈឿន ចាន់ថនប្រគល់ឲ្យរដ្ឋបាលខេត្តកាន់កាប់វិញ
គេឃើញមានក្រុម និងមន្ត្រីសាលាខេត្តលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានចុះរុះរើជញ្ជាំងបេនឡានថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលលោក ឈឿន ចាន់ថន ប្រធានក្រុមហ៊ុន ឈឿន ចាន់ថន អាហ័រណ នីអាហ័រណ និងសំណង់ ហ៊ុមព័ទ្ធយកធ្វើកម្មសិទ្ធទុកសំរាប់យកទៅអភិវឌ្ឍបន្ត។
កាលពីថ្ងៃទី ២៥ ខែសីហា រដ្ឋបាលខេត្តបានប្រកាសឱ្យអ្នកប្រកបអាជីវកម្មដឹកអ្នកដំណើរ និងភ្ញៀវទេសចរណ៍គ្រប់ប្រភេទនៅចំណតរថយន្តចាស់ ថ្មី រុះរើចេញដើម្បីយកទីតាំងទាំង២នេះទៅ អភិវឌ្ឍន៍ផ្សេងៗបន្ត។

ក្រោយមកនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន ឈឿន ចាន់ថនបានឲ្យអាជីវករ រុះរើចេញជាបន្ទាន់ ក្នុងករណីម្ចាស់រថយន្ត អាជីករនៅតែរឹងរូស មិនអនុវត្ត បង្កបញ្ហារដ្ឋបាលខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់។
ប៉ុន្តែបន្ទាប់មក អាជីវករ អ្នករត់តាក់សុី និងប្រជាពលរដ្ឋរស់នៅជុំវិញបេនឡានក្រុងសិរីសោភ័ណជាង២០០នាក់បានផ្តិតមេដៃសុំអន្តរាគមន៍ពីថ្នាក់លើជួយអន្តរាគមន៍ដើម្បីឲ្យឈ្មួញកុំផ្តាច់របរឬដង្ហើមរស់របស់ពួកគេនិងក៏បញ្ឈប់ការបណ្តេញពួកខ្លួនឈប់ឲ្យលក់ដូរ ប្រកបរបរនិងត្រូវរុះរើតូបពួកគាត់នៅតែគ្មានប្រសិទ្ធភាពដដែល។

ទើបលោក ឈឿន ចាន់ថន ឲ្យក្រុមជាងដឹកសម្ភារៈមកហ៊ុមព័ទ្ធបេនឡានថ្មីទាំងតក់ហល់ក្នុងរយៈពេល២ថ្ងៃហ៊ុមជិតអស់ហើយដេញអាជីវករឲ្យចូលមកលក់បណ្តោះអាសន្ននៅបេនឡានថ្មីសិន ទំរាំបេនឡានថ្មីមួយទៀតធ្វើរួចហើយត្រៀមយកបេនឡានចាស់ទៅអភិវឌ្ឍអ្វីផ្សេងៗ។
ស្រាប់តែថ្មីៗនេះបែកធ្លាយសារសំឡេងសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៧ សម្តេចបានធ្វើការហាមដាច់ខាត រាល់សមសមិទ្ធិផលណាដែលមានស្រាប់ក្នុងខេត្ត ក្រុង នានា ដូចជាចំណតរថយន្តនៅសល់តាំងពីជំនាន់ប៉ារាំង សួនច្បារ ពិសេសសម្បត្តិរបស់រដ្ឋមិនឲ្យដោះដូរយកទៅដាក់កន្លែងផ្សេងជាដាច់ខាត បើលោកឧញ៉ាក្រុមហ៊ុនណាចង់វិនិយោគធ្វើអីមួយទិញដីកន្លែងផ្សេងធ្វើខ្លួនឯងទៅកុំចង់យករបស់មានស្រាប់យកទៅវិនិយោគហាមដាច់ខាត ពិសេសសម្តេច លើកយកពីរឿងបេនឡានចាស់ ថ្មី ក្នុងក្រុងសិរីសោភ័ណ សម្តេចចុះមកផ្ទាល់បញ្ជាដល់លោកអភិបាលខេត្តហាមដោះដូរទៅទីកន្លែងផ្សេងជាដាច់ខាតបើជនណានៅតែរឹងធ្វើការដោះដូរបេនឡាន ចាស់ថ្មីទៀតសម្តេច និងដាក់វិធានការយ៉ាងតឹងរឹងបំផុតមិនអាចលើកលែងឲ្យជននោះបានឡើយ។

ក្រោយពីបានព័ត៌មាននេះហើយ លោកអភិបាលខេត្តបញ្ជាឲ្យក្រុមហ៊ុន ឈឿនចាន់ថន ឲ្យក្រុមជាងរុះរើរបងព័ទ្ធបេនឡានថ្មីជាបន្ទាន់ហើយប្រគល់ទៅឲ្យរដ្ឋបាលខេត្តកាន់មកាប់វិញពិសេសសម្រាប់ត្រៀមទទួលប្រជាពលរដ្ឋណាដែលផ្ទះលិចលង់ដោយទឹកជំនន់នៅថ្ងៃខាងមុនេះផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង

-
សន្តិសុខសង្គម២១ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង