Connect with us

ព័ត៌មានជាតិ

ព្រៃឈើពូជធ្នង់២០ហិកតាត្រូវអគ្គិភ័យឆាបឆេះ

បានផុស

នៅ

​លោក អៀង ពិសិដ្ឋ ​អភិបាលនៃ​គណៈ​អភិបាលស្រុក​ស្វាយ​លើ ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា នៅ​វេលា​ម៉ោង​១៤និង៤៥​នាទី មាន​ករណី​ភ្លើងឆេះព្រៃ​​ចម្ការ​ពូជ​ធ្នង់ ស្ថិតនៅក្នុង​ភូមិសាស្ត្រ ភូមិអង្កាញ់ ឃុំស្វាយ​លើ ស្រុក​ស្វាយ​លើ បណ្តាល​ឲ្យ​ខូច​ខាត​អស់​ប្រមាណ​ចំនួន​២០​ហិច​តា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងករណី​ភ្លើង​ឆេះ​ព្រៃ​ចម្ការ​​ពូជ​ធ្នង់​នេះ អធិការនគរបាល​ស្រុក​ស្វាយ​លើ បាន​បញ្ជា​ឲ្យ​កម្លាំង​នគរ​បាល​​និងក្រុមរថយន្ត​ពន្លត់​អគ្គិភ័យ​ស្រុក ចុះជួយអន្តរាគមន៍ និងសហការ​កម្លាំង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្វាយ​លើ និងផ្នែក​រដ្ឋបាល​ព្រៃឈើ​ជីក្រែង មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប និងកម្លាំង​ប្រជា​ការពារ​ភូមិ​សរុប​ចំនួន​២០​នាក់ ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យ​១​គ្រឿង ក្នុងការ​ពន្លត់​ទប់ស្កាត់​កុំ​ឲ្យ​មានការ​ឆេះ​រាលដាល​បន្តទៀត ដោយបាន​គ្រប់គ្រង​សភាពការណ៍​បាន​ទាំងស្រុង នៅវេលា​ម៉ោង​១៩និង​៣០​នាទី​​ល្ងាច​ថ្ងៃ​ដដែល។

តាម​ការបញ្ជាក់​របស់​មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្វាយ​លើ បាន​ឲ្យ​ដឹងថា កម្លាំង​ជំនាញ​តែង​ចុះ​ល្បាត​នៅតាម​តំបន់​ដើម្បីការពារ​ព្រៃឈើ​ដែលជា​សម្បត្តិ​រដ្ឋ ព្រមទាំង​បទល្មើស​លួច​ចូលមក​កាប់​ទន្ទ្រាន​យក​ដីព្រៃ​របស់​រដ្ឋ​ធ្វើជា​កម្ម​សិទ្ធ នៅ​ភូមិសាស្ត្រ​ឃុំ​តា​សៀម និងបាន​ធ្វើការ​ដកហូត​បាន រថយន្ត០២​គ្រឿង និងកាំភ្លើង​ខ្យល់​០១​ដើម ។

លោក​ក៏បាន​ឲ្យ​ដឹង​ទៀតថា នៅពេល​រដូវក្តៅ​ចូលមក​ដល់​រៀងរាល់ឆ្នាំ មានក្រុម​ជន​ខិល​ខូចតែងតែ​លបលួចដុតបំផ្លាញ​ព្រៃ ក្នុង​ដែន​គ្រប់គ្រង​របស់​រដ្ឋ សំខាន់​គឺ​ទីតាំង​ផ្ទៃដី​ចម្ការ​ព្រៃ​ពូជ​នេះ​តែម្តង ។ បច្ចុប្បន្ននេះ រដ្ឋបាល​ព្រៃឈើ ក៏បាន​ដាក់​វិធានការ​ក្នុងការ​ទប់ស្កាត់​បទល្មើស​ទាំងនេះ​ឲ្យ​ខាងតែបាន ដើម្បី​ថែរក្សា និង​អភិរក្ស​នូវ​ធន់ធានធម្មជាតិ ដែល​នៅ​សេសសល់​ពី​ការបំផ្លិចបំផ្លាញ​ពី​ក្រុម​ជនល្មើស ឲ្យ​បាន​គង់វង្ស និង បន្ត​ការដាំដុះ ឡើងវិញ​ផងដែរ នូវ​កូនឈើ​មានតម្លៃ​គ្រប់​ប្រភេទ នៅតាម​តំបន់​ដីព្រៃ​រិច​រឹល ក្នុងការ​ទ្រទ្រង់​បរិស្ថាន​នៃ​ភពផែនដី៕

អត្ថបទ ៖ ​គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទីutes មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជីវិតកម្សាន្ដ២ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង៖ ថៃផ្ដាច់សេវា បង្ក្រាបក្រុមឆបោកតាមអនឡាញតាមព្រំដែន មិនប៉ះពាល់ការប្រើសេវាទូរស័ព្ទនៅប៉ោយប៉ែតឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព ថា បទពិសោធន៍ជាក់ស្ដែងពុំមានការកំណត់ចំនួននៃការប្រើប្រាស់សេវា ប.ស.ស នោះទេ

កីឡាប្រដាល់ថៃ
កីឡា២ ម៉ោង មុន

ជើង​ខ្លាំង Rodtang និង Tawanchai ក៏​មកប្រកួត​បាល់ទាត់​មិត្តភាព​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១០ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ជ័យ ចាប
ជីវិតកម្សាន្ដ៤ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

Sokha Hotels

ព័ត៌មានពេញនិយម