ព័ត៌មានជាតិ
ក្រសួងអប់រំ បើកការប្រឡងឌីប្លូម ព្រឹកនេះ ជាមួយបេក្ខជនប្រឡងជិត ១៨ ម៉ឺននាក់
ក្រសួងអប់រំ យុវជន និងកីឡា ចាប់ផ្ដើមបើកការប្រឡងមធ្យមសិក្សាបឋមភូមិ ឬ ឌីប្លូម នៅព្រឹកថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៣ នេះ ដោយមានបេក្ខជនដាក់ពាក្យប្រឡងសរុបចំនួន ១៧៨ ១៣៤ នាក់ ស្រី ៩៤ ៨០៥ នាក់ មានមណ្ឌលប្រឡង ១ ៧៤៣ មណ្ឌល ចែកជា ៨ ០៩០ បន្ទប់។

លោក កាន់ ពុទ្ធី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្នុងចំណោមបេក្ខជនចូលរួមប្រឡងចំនួន ១៧៨ ១៣៤ នាក់ ក្នុងនោះមានបេក្ខជនស្វៃរិនចំនួន ១០ នាក់ ស្រី ៦ នាក់ បេក្ខជនបំពេញវិជ្ជាមានចំនួន ៧២៨ នាក់ ស្រី ១៧៥ នាក់ បេក្ខជនគថ្លង់ចំនួន ២៧ នាក់ ស្រី ៨ នាក់ និងបេក្ខជនពិការភ្នែកចំនួន ២២ នាក់ ស្រី ១០ នាក់។
លោកបានបន្តថា ចំនួនដាក់ពាក្យប្រឡងឆ្នាំនេះ បើធៀបទៅនឹងការប្រឡងឆ្នាំមុនឃើញថា មានការកើនឡើង ក្នុងនោះឆ្នាំ ២០២២ មានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១៧៤ ៧២៦ នាក់ ស្រី ៩៥ ១២៧ នាក់ បេក្ខជនស្វៃរិន ១៣៦ នាក់ ស្រី ៤៥ នាក់ បេក្ខជនបំពេញវិជ្ជា ១ ០៧៦ នាក់ ស្រី ១៩២ នាក់ ដោយមានមណ្ឌលប្រឡងសរុប ១ ៧២៣ ចែកចេញជា ៧ ៨១៦ បន្ទប់។

លោកបានបន្តទៀតថា ក្នុងចំណោមបេក្ខជនចំនួន ១៧៤ ៧២៦ នាក់ បេក្ខជនមកប្រឡងមានចំនួន ១៦២ ១៦៦ នាក់ ក្នុងនោះបេក្ខជនប្រឡងជាប់មានចំនួន ១៥៣ ៦៤៩ នាក់ ស្មើនឹង ៩៤.៧៥៥។
លោក កាន់ ពុទ្ធី បានបន្ថែមថា សម្រាប់ការប្រឡងឌីប្លូមឆ្នាំនេះក៏មិនខុសពីការប្រឡងមុនៗ ដែរ ដោយក្រសួងអប់រំ នៅតែបន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុងជូនគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជននីមួយៗ ដែលមានអនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងការរៀបចំដំណើរការប្រឡងដោយខ្លួនឯង ពោលចាប់តាំងពីការរៀបចំប្រធានវិញ្ញាសា ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុ និងការប្រកាសលទ្ធផលប្រឡងជាដើម។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅឆ្នាំនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ០២ ខែតុលា និងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៣៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ