ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងសាធារណការ ចុះពិនិត្យស្ថានភាពផ្លូវរងការខូចខាតដោយជំនន់ទឹកភ្លៀង
កាលពីថ្ងៃទី ០១ តុលា ឆ្នាំ ២០២៣ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានចុះពិនិត្យស្ថានភាពផ្លូវមួយចំនួននៅក្នុងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។ ការចុះពិនិត្យស្ថានភាពជាក់ស្តែង ដើម្បីវាយតម្លៃពីផលប៉ះពាល់ និងចាត់វិធានការទប់ស្កាត់កាត់បន្ថយការខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិសាធារណៈ។



បើតាមអាជ្ញាធរខេត្តបាត់ដំបង ផ្លូវដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងមានដូចជា ផ្លូវខេត្តលេខ ៥៧B១ លេខ ១៥៦ លេខ១៥៦A លេខ១៥៧១ លេខ ១៥៧១A។
ដោយឡែកនៅថ្ងៃដដែល លោករដ្ឋមន្រ្តីក៏ចុះទៅពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជំនន់ពីស្ទឹងពោធិ៍សាត់ ដោយមានការអមដំណើរពីថ្នាក់ដឹកនាំខេត្ត រួមទាំងមន្រ្តីបច្ចេកទេសមួយចំនួន។


ក្នុងខេត្តពោធិ៍សាត់ ផ្លូវជាច្រើនខ្សែក៏រងការប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀងក្នុងនោះរួមមាន ផ្លូវខេត្តលេខ ១៥២H លេខ ១៥៤ លេខ ១៥៥ លេខ ១៥៥A លេខ ១៥៥A១ និងកំណាត់ផ្លូវជាតិលេខ ៥៥។
បើតាមអាជ្ញាធរខេត្តពោធិ៍សាត់ បច្ចុប្បន្ននេះស្ថានភាពទឹកមានភាពធូរស្រាលនិងផ្លូវមួយចំនួនអាចចរាចរណ៍បានជាបណ្តើរៗហើយ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


