Connect with us

ព័ត៌មានជាតិ

អាជ្ញាធរបាត់ដំបងត្រៀមមណ្ឌលចត្តាឡីស័ក ខណៈកំណើនពលករមកពីថៃកាន់តែច្រើន

បានផុស

នៅ

អាជ្ញាធរខេត្តបាត់ដំបងត្រៀមរៀបចំមណ្ឌលចត្តាឡីស័កបន្ថែមទៀតនៅស្រុកកំរៀងដោយសារចំនួន​ពលករមកពីថៃនៅតែបន្តកើនឡើងជាបន្តបន្ទាប់។

អភិបាលស្រុកកំរៀង ខេត្តបាត់ដំបង លោក សុខ គឹមខុនបានឲ្យដឹងថាពលករឆ្លងដែនពី​ប្រទេស​ថៃតាមច្រកជាប់ស្រុកកំរៀងមានជារៀងរាល់ថ្ងៃដោយបច្ចុប្បន្នក្នុងស្រុកមានមណ្ឌលចត្តាឡីស័កចំនួន៣អាចដាក់ចំណុះពលករបានជាមធ្យម ៦០០នាក់ ខណៈមានអ្នកបញ្ចប់ការធ្វើចត្តាឡីស័កបានចេញជាបណ្ដើរៗប៉ុន្តែកំណើនចូលវិញក៏មានចំនួនច្រើន។


លោកបន្តថា ក្នុងការដោះស្រាយបញ្ហានេះ មានក្រុមហ៊ុនឯកជនមួយបានផ្តល់សម្បទានដីរបស់ខ្លួនប្រមាណ២ហិកតា ក្នុងស្រុកកំរៀង ជិតព្រំដែនថៃដើម្បីរៀបចំជាទីតាំងធ្វើមណ្ឌលចត្តាឡីស័កចំពោះពលករដែលទើបប្រឡប់មកពីប្រទេសថៃហើយអាជ្ញាធរក៏បានពិនិត្យរួចរាល់ហើយដែរ។


លោក នាយកឧត្តមសេនីយ៍ ខេង សាម៉េតអគ្គស្នងការរងនគរបាលជាតិបានជំរុញឲ្យអាជ្ញាធរខេត្ត និងមន្ត្រីជំនាញត្រូវរៀបចំកន្លែងធ្វើ​ចត្តា​ឡីស័កបន្ថែមនេះឲ្យបានល្អ មានទាំងកន្លែងសម្រាកបង្គន់អនាម័យ និងកន្លែងចំអិនអាហារជាដើមឲ្យបានសមស្រប ពិសេសឲ្យពួកគាត់អនុវត្តនូវវិធានការទប់ស្កាត់ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានោះ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានណែនាំដល់សមត្ថកិច្ចការពារព្រំដែនទាំងអស់ត្រូវសហការជាមួយមន្ត្រីសុខាភិបាលបន្តរឹងបន្តឹងក្នុងការពិនិត្យទប់ស្កាត់កុំឲ្យពលករណាម្នាក់

អាចគេចវេសពីការពិនិត្យសុខភាព ការយកសំណាក និងការធ្វើចត្តាឡីស័កគឺមិនអាចលើកលែងក្នុងករណីអ្នកណាម្នាក់បាននោះទេ។
គួរបញ្ជាក់ថានៅដើមខែកុម្ភៈនេះក្នុង១ថ្ងៃៗមានពលករឆ្លងដែនពីប្រទេសថៃបានធ្វើដំណើរតាមច្រកនានាជាប់ខេត្តបាត់ដំបងប្រមាណជាង១០០នាក់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

កសិករនៅស្រុកបារ៉ាយណ៍ បង្ហាញក្ដីសប្បាយរីករាយ ក្រោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង

សន្តិសុខសង្គម៧ ម៉ោង មុន

មនុស្ស៣នាក់​បាន​ស្លាប់ និង​២នាក់​ទៀត​កំពុង​ជួយ​សង្គ្រោះ សង្ស័យ​ករណី​ពុលស្រា ​ស

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រធាន​សហគមន៍​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខាវន្ត អំពាវនាវ​​ប្រជាពលរដ្ឋ ឱ្យ​បញ្ឈប់​លបលួច​បរបាញ់ និងដាក់អន្ទាក់សត្វព្រៃ ក្នុងតំបន់អភិរក្ស

ព័ត៌មានជាតិ៩ ម៉ោង មុន

សង្គមស៊ីវិល សហជីព និងពលរដ្ឋចាត់ទុកកម្មវិធី«ផ្តល់ដី ការពារព្រៃ» គឺជាយន្តការដោះស្រាយបញ្ហាដីធ្លីជូនគ្រួសារក្រីក្រយ៉ាងពិតប្រាកដ

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

Sokha Hotels

ព័ត៌មានពេញនិយម