ព័ត៌មានជាតិ
៣ខែកន្លងមកនេះ សមាជិកព្រឹទ្ធសភា បានចុះទៅមូលដ្ឋាន ដើម្បីដោះស្រាយសំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ
ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៣នេះ បានបើកសម័យប្រជុំលើកទី ១១ នីតិកាលទី ៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានវត្តមានសមាជិក-សមាជិកាព្រឹទ្ធសភា ចូលរួមចំនួន ៥៨រូប។

សម័យប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ៖ ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍ ស្ដីពី សកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី ១០ និងលើកទី ១១ ព្រឹទ្ធសភានីតិកាលទី ៤។

សេចក្ដីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា បានឲ្យដឹងថា ក្នុងអំឡុងពេលចន្លោះសម័យប្រជុំព្រឹទ្ធសភាបីខែ (៣០/០៦/ ២០២៣-៣០/០៩/២០២៣) នេះ ថ្នាក់ដឹកនាំគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មការ ក្រុមភូមិភាគនានា ក្រុមសមាជិកាព្រឹទ្ធសភា និងសមាជិក-សមាជិកាព្រឹទ្ធសភា បានរួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួន ហើយសម្រេចបានលទ្ធផលផ្លែផ្កា ជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ។

សកម្មភាពលេចធ្លោ គឺការយកចិត្តទុកដាក់ធ្វើសកម្មភាពឆ្ពោះ ទៅកាន់មូលដ្ឋានរបស់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាព្រឹទ្ធសភា ដើម្បីជួយសម្រួលប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដោះស្រាយសំណូមពរ និងបញ្ហាប្រឈមនានា ព្រមទាំងការចូលរួមចំណែកដល់ការអភិវឌ្ឍ លើគ្រប់វិស័យនៅថ្នាក់ក្រោមជាតិ។
គណៈកម្មការទាំង ១០ និងក្រុមនានារបស់ព្រឹទ្ធសភា ដែលជាសេនាធិការរបស់ព្រឹទ្ធសភា បានចុះជួបពិភាក្សាការងារជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីសិក្សាឈ្វេងយល់អំពីវឌ្ឍនភាពការងារតាមវិស័យ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេសជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាតួអង្គសំខាន់ក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
តាមរយៈដំណើរបេសកកម្មទៅកាន់មូលដ្ឋាន ព្រឹទ្ធសភាសូមវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ ដែលរាជរដ្ឋាភិបាលខិតខំសម្រេចបាន ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសេដ្ឋកិច្ចជាតិបន្តមានកំណើនវិជ្ជមាន ដើម្បីពង្រឹងពង្រីកគោលនយោបាយគាំពារសង្គម ដោយធានាបាននូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងមន្រ្តីរាជការទូទាំងប្រទេស។
ជារួមរាជរដ្ឋាភិបាល បានបន្តជំរុញអនុវត្តន៍ដោយសកម្ម នូវរាល់កំណែទម្រង់រដ្ឋស៊ីជម្រៅរបស់ខ្លួន លើគ្រប់វិស័យ ដោយប្រកាន់យកអភិបាលកិច្ចល្អជាស្នូល។ ដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបានពង្រឹងពង្រីកឥតឈប់ឈរ និងកំពុងបន្តទៅមុខដោយរលូនតាមគន្លងនីតិរដ្ឋ ដោយឆ្លុះបញ្ចាំងតាមរយៈការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣កន្លងទៅនេះ។
ស្របតាមជំហានទៅមុខដ៏ស្វាហាប់ និងភាពទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល ព្រឹទ្ធសភាសូមគាំទ្រ និងលើកទឹកចិត្តរាជរដ្ឋាភិបាល ក្នុងការបង្កើនសកម្មភាពដោះស្រាយបញ្ហា ដែលនៅសេសសល់ ដើម្បីពន្លឿនសន្ទុះរីកចម្រើនសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ