ព័ត៌មានជាតិ
កំពុងបើកឡានចែកចាយនំក្លែងក្លាយតាមផ្លូវជាតិ ចាប់បានទាំងរថយន្ត និងមនុស្ស បញ្ជូនទៅស្នងការ
នំក្លែងក្លាយជិត៤០០កេះ និងមនុស្ស២នាក់ត្រូវបានកម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចនគរបាលខេត្តតាកែវ ធ្វើការចុះបង្ក្រាបនៅចំណុចផ្លូវជាតិលេខ២ ស្ថិតនៅក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ពេលដែលកំពុងតែធ្វើសកម្មភាពចែកចាយ។
ប្រតិបត្តិការបង្ក្រាបនំក្លែងក្លាយនេះ ធ្វើឡើងនៅរសៀលទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ដែលដឹកនាំដោយលោក ម៉ាត់ យូសុះ ប្រធានការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធបញ្ញានៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនិងសមត្ថកិច្ចខេត្តតាកែវ ក្រោមការដឹកនាំសម្របសម្រួលបញ្ជាផ្ទាល់ពីលោក ទេព មនិន្ទ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ ។

លោក ម៉ាត់ យូសុះ បានថ្លែងឲ្យដឹងបន្ទាប់ពីមានពាក្យបណ្ដឹងពីក្រុមហ៊ុនហេង ឌេរី ឌីស្ទ្រីប្យ៊ូធ័រ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសក្រសួងមហាផ្ទៃសហការជាមួយសមត្ថកិច្ចខេត្តតាកែវ បានចុះស្ទាក់ចាប់រថយន្តសាំយ៉ុងពាក់ស្លាកលេខកំពត2A 1349 និងអ្នកបើកបរឈ្មោះ ចេន ស៊ីមុន ភេទប្រុសអាយុ៤៥ឆ្នាំ និងអ្នករួមដំណើរឈ្មោះ ជុំ សុរី ភេទស្រីអាយុ៣២ឆ្នាំ បញ្ជូនមកស្នងការដ្ឋាននគរ បាលខេត្តតាកែវដើម្បីត្រួតពិនិត្យបន្ត។

លោកប្រធានការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញាបានបន្តថា ក្រោយការត្រួតពិនិត្យសមត្ថកិច្ចបានរកឃើញសម្ភារៈរួមមាននំម៉ាកnabati ចំនួន៣៨០កេះ ហើយបើតាមការអះអាងរបស់តំណាងក្រុមហ៊ុន នំទាំងអស់ខាងលើជាទំនិញខុសច្បាប់ ពោលគឺពុំមែនជាទំនិញដែលនាំចេញពីក្រុមហ៊ុនឡើយ ដូច្នេះសមត្ថកិច្ចបានសម្រេចឃាត់រថយន្តនិងសម្ភារៈខាងលើរក្សាទុកជាបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសាកសួរបំភ្លឺពីអ្នកបើកបរ ដើម្បីបន្តនីតិវិធីតាមការសម្រេចរបស់លោកព្រះរាជអាជ្ញារង៕
អត្ថបទ ៖ វីរៈ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ