Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ការប្រឡងឌីប្លូមថ្ងៃទី១ ដំណើរការប្រព្រឹត្តិទៅដោយរលូន

បានផុស

នៅ

អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានអះអាងថា ដំណើរការប្រឡងមធ្យមសិក្សាបឋមភូមិ(ឌីប្លូម)​ នៅព្រឹកថ្ងៃទី ២តុលា ឆ្នាំ២០២៣ នៅទូទាំងប្រទេសបានប្រព្រឹត្តិទៅដោយរលូន និងមានភាពល្អប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កាន់ ពុទ្ធី អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹង នៅព្រឹកថ្ងៃទី២តុលានេះថា «តាមការសង្កេត របស់ខ្ញុំ ការប្រឡងនៅព្រឹកនេះដំណើរការទៅដោយរលូន និងមិនមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់ទេ»។

លោកបានបន្តថា សម្រាប់ការប្រឡងឌីប្លូមឆ្នាំនេះ ក៏មិនខុសពីការប្រឡងមុនៗដែរ ដោយក្រសួងអប់រំនៅតែបន្តប្រគល់ សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុងជូនគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជននីមួយៗ ដែលមាន អនុវិទ្យាល័យ និងវិទ្យាល័យក្នុងការរៀបចំដំណើរការប្រឡង ដោយខ្លួនឯង ពោលគឺចាប់តាំងពីការរៀបចំប្រធានវិញ្ញាសា ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុនិងការប្រកាសលទ្ធផលប្រឡងជាដើម។

លោកបានបន្តទៀតថា ការប្រឡងឌីប្លូមនៅឆ្នាំនេះ មានបេក្ខជនដាក់ពាក្យប្រឡងសរុបចំនួន១៧៨១៣៤នាក់ ស្រី៩៤៨០៥នាក់ មានមណ្ឌលប្រឡងចំនួន១៧៤៣មណ្ឌលចែកជា៨០៩០បន្ទប់។

ក្នុងចំណោមបេក្ខជនចូលរួមប្រឡង ចំនួន១៧៨១៣៤នាក់ក្នុងនោះ មានបេក្ខជនស្វៃរិនមានចំនួន១០នាក់ ស្រី៦នាក់​បេក្ខជនបំពេញវិជ្ជាមានចំនួន ៧២៨នាក់ ស្រី១៧៥នាក់ បេក្ខជនគថ្លង់ចំនួន២៧នាក់ស្រី៨នាក់ និងបេក្ខជនពិការ​ភ្នែកចំនួន២២នាក់ ស្រី១០នាក់។

លោកបានបន្តថា ចំនួនដាក់ពាក្យប្រឡងឆ្នាំនេះ បើធៀបទៅនឹងការប្រឡងឆ្នាំមុនឃើញថាមានការកើនឡើងក្នុងនោះ ឆ្នាំ២០២២ មានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១៧៤ ៧២៦ នាក់ ស្រី ៩៥ ១២៧ នាក់បេក្ខជនស្វៃរិន ១៣៦ នាក់ ស្រី ៤៥ នាក់ បេក្ខជនបំពេញវិជ្ជា ១ ០៧៦ នាក់ ស្រី ១៩២ នាក់ ដោយមានមណ្ឌលប្រឡងសរុប ១ ៧២៣ចែកចេញជា ៧ ៨១៦បន្ទប់។

លោកបានបន្តទៀតថា ក្នុងចំណោមបេក្ខជនចំនួន១៧៤ ៧២៦ នាក់បេក្ខជនមកប្រឡងមានចំនួន១៦២១៦៦នាក់ ក្នុងនោះបេក្ខជនប្រឡងជាប់មានចំនួន១៥៣៦៤៩នាក់ស្មើនឹង៩៤.៧៥៥។

លោក កាន់ពុទ្ធីបានបន្ថែមថា គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅឆ្នាំនេះនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី០២ខែតុលានិងប្រកាសលទ្ធផលប្រឡងនៅ ថ្ងៃទី០៩តុលាឆ្នាំ២០២៣៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម