ព័ត៌មានជាតិ
របាយការណ៍៖ ៩ខែនេះ កងយោធពលខេមរភូមិន្ទបានរួមបំពេញភារកិច្ចប្រកបដោយលទ្ធផលផ្លែផ្កា
ក្នុងរយៈពេល៩ខែមកនេះ កងយោធពលខេមរភូមិន្ទ បានចូលរួមបំពេញភារកិច្ចប្រកបដោយលទ្ធផលដ៏ល្អប្រសើរ។ នេះ បើតាមរបាយការណ៍ការងាររយៈពេល៩ខែរបស់ក្រសួងការពារជាតិ អានដោយឧត្តមសេនីយ៍ ចាន់ សារ៉ាង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ។
នៅក្នុងកិច្ចប្រជុំនៅព្រឹកមិញនេះ ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ ដើម្បីឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ៩ខែ និងលើកទិសដៅអនុវត្តត្រីមាសទី ៤ ឆ្នាំ២០២៣ របស់ក្រសួងការពារជាតិជាតិ។ របាយការណ៍ការងារ អានដោយលោកឧត្តមសេនីយ៍ឯក ចាន់ សារ៉ាង អគ្គលេខាធិការរង និងជានាយកនាយកដ្ឋានសរុប នៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ បានលើកឡើងពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតឡើងនៅកម្ពុជា ដោយបានបង្ហាញពីសភាពការណ៍វិវត្តន៍រីកចម្រើនថ្មីៗក្នុងរយៈពេល៩ខែ កន្លងមកនេះ។
បើតាមរបាយការណ៍នេះ កងយោធពលខេមរភូមិន្ទ បានចូលរួមព្រឹត្តិការណ៍សំខាន់ៗចំនួន៣ គឺព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ព្រឹត្តិការណ៍នៃការរៀបចំសមយុទ្ធរួមគ្នាកម្ពុជា-ចិន «នាគមាស២០២៣»ដែលរៀបចំលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលានសកម្មភាពមីនមនុស្សធម៌ ក្រោមប្រធានបទ «មាតុភូមិដ៏បវរ ឆ្នាំ២០២៣» និងព្រឹត្តិការណ៍នៃការរៀបចំសមយុទ្ធរួមគ្នា «ទេវតាសន្តិភាព-២០២៣» កម្ពុជា-ចិន។
របាយការណ៍ដដែលនេះ ក៏បានលើកឡើងពីលទ្ធផលការងារនៃកិច្ចការពារសន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ ដែលកងយោធពលខេមរភូមិន្ទ ក៏ដូចជាកងរាជអាវុធហត្ថ កងអង្គរក្ស បានខិតខំពុះពារសម្រេចបានក្នុងរយៈពេល៩ខែ កន្លងមក ក្រោមកិច្ចសហការជាមួយបណ្តាកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានក្នុងការបំពេញភារកិច្ចការពារជាតិ អធិបតេយ្យ បូរណភាពទឹកដី និងភាពសុខសាន្តជូនពលរដ្ឋ។
កងយោធពលខេមរភូមិន្ទ បានបន្តពង្រឹងកិច្ចការការពារជាតិលើគ្រប់វិស័យតាមតំបន់ព្រំដែន ទាំងដែនគោក ដែនសមុទ្រ តាមរយៈការល្បាតជាប្រចាំក្នុងភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួន ដើម្បីតាមដានត្រួតពិនិត្យ គ្រប់គ្រងនៃសភាពការណ៍ និងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ រួមទាំងសកម្មភាពឆ្លងដែនខុសច្បាប់ទៅវិញទៅមករវាងប្រទេសជិតខាង។ របាយការណ៍ សង្កត់ធ្ងន់ថា កងយោធពលខេមរភូមិន្ទ បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ក្នុងការចូលរួមយ៉ាងសកម្មនៃការការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ បង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពល្មើសគ្រប់ប្រភេទ ភាពអនាធិបតេយ្យផ្សេងៗ។
ទន្ទឹមនេះ កងយោធពលខេមរភូមិន្ទ ក៏បានសហការចូលរួមការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ-អន្តរជាតិនានា និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងគោរពអនុវត្តតាមបទបញ្ជា អនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការបង្ក្រាបសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិ ជាដើម។
លើសពីនេះ បណ្តាស្ថាប័ន អង្គភាពក្រោមចំណុះកងយោធពលខេមរភូមិន្ទទាំងអស់ បានយកចិត្តទុកដាក់រៀបចំផែនការសកម្មភាពការងារ បានបន្តអនុវត្តការងារហ្វឹកហ្វឺន ការងារអប់រំចិត្តសាស្ត្រនយោបាយ និងការងារសតិអារម្មណ៍កងទ័ព ការងារកសាងបែបបទយោធិនចូលនិវត្តន៍ និងយោធិនប្រភេទ២ ការងារកសាងច្បាប់ និងលិខិតបទដ្ឋានផ្សេងៗជាបន្តបន្ទាប់ ព្រមទាំងការចូលរួមលើកិច្ចការសំខាន់ៗជាច្រើនទៀតប្រកបដោយផ្លែផ្កា។
តែយ៉ាងណាមិញ លោកនាយឧត្តមសេនីយ៍ នាង ផាត បានក្រើនរំលឹក និងជំរុញដល់កងយោធពលខេមរភូមិន្ទ ត្រូវបន្តខិតខំបំពេញការងារឱ្យកាន់តែប្រសើរឡើងថែមទៀត ជាពិសេសត្រូវយកចិត្តទុកដាក់លើការងារជួយសង្រ្គោះប្រជាពលរដ្ឋក្នុងពេលដែលកម្ពុជាកំពុងជួបប្រទះក្នុងបញ្ហាគ្រោះទឹកជំនន់នៅតាមបណ្តាខេត្តមួយចំនួនឱ្យបានទាន់ពេលវេលា៕
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន