Connect with us

ព័ត៌មានជាតិ

ព្រឹកស្អែកនេះ សម្ដេចនាយករដ្ឋមន្ត្រី​ ចុះជួបកម្មកររោងចក្រ ជាលើកទី៥

បានផុស

នៅ

នាវេលាព្រឹកថ្ងៃស្អែក ទី០៣ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី​ ហ៊ុន ម៉ាណែត នឹងអញ្ជើញចុះជួបកម្មករ កម្មការនី រោងចក្រសហគ្រាស ជាលើកទី៥ បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ជាផ្លូវការណ៍ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

(រូបថត សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយកម្មករ កម្មការនីរោងចក្រ​ ចំនួនជាង ១ម៉ឺន ៨ពាន់នាក់ កាលពីថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ ២០២៣ នៅក្នុងស្រុកបាទី ខេត្តតាកែវ។)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរចុះជួបកម្មករ កម្មការនី រោងចក្រសហគ្រាសជាលើកទី៥នេះ សម្ដេចធិបតី ត្រូវជួបសំណេះសំណាលជាមួយកម្មករ កម្មការនី រោងចក្រចំនួន ១៨ ០៩៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន២២ ដែលមានមូលដ្ឋាននៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។ រោងចក្រ សហគ្រាសទាំង២២នេះ ជាប្រភេទរោង ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១៨ រោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ២ រោងចក្រដេរស្បែកជើង ចំនួន ១ និងរោងចក្រផលិតឆត្រ ចំនួន១។

(រូបថត សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយកម្មករ កម្មការនីរោងចក្រ​ ចំនួនជាង ១ម៉ឺន ៨ពាន់នាក់ កាលពីថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ ២០២៣ នៅក្នុងស្រុកបាទី ខេត្តតាកែវ។)

ជាក់ស្ដែង ចំពោះការចុះជួបកម្មករ កម្មការនីចំនួន៤ដងកន្លងមក ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចុះជួបកម្មករ កម្មការនីជាលើកទី១ កាលពីថ្ងៃទី២៩ ខែសីហា នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ មានកម្មករ និយោជិត ចូលរួមចំនួន ១៨,០១៣នាក់។ លើកទី២ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មករ និយោជិតចូលរួម ១៨,២៨៩នាក់។ លើកទី៣ កាលពីថ្ងៃ​ទី៩ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងខេត្តកំពង់ស្ពឺ ដែលមានកម្មករ និយោជិតចូលរួម ១៨,២៦៥នាក់ និងលើកទី៤ កាលពីថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅស្រុកបាទី ខេត្តតាកែវកាលពីថ្ងៃទី១៩ ខែកញ្ញា ដែលមានកម្មករ និយោជិតចូលរួម ១៨,១០៤នាក់។

ក្រៅតែពីជួបជាមួយកម្មករ កម្មការនីរោងចក្រ សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានប្រកាស កាលពីថ្ងៃទី០៩ ខែកញ្ញាថា សម្ដេច នឹងចុះជួបជាមួយអាជីវករលក់ដូរតាមផ្សារនាពេលខាងមុខ ដើម្បីដឹងពីតម្រូវការអ្វីដែលអាជីវករចង់បាន។

( រូបថត សម្ដេចធិបតី នាយករដ្ឋមន្ត្រីចុះជួបជាមួយកម្មករ កម្មការនី និយោជិត ក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃ០៩ ខែកញ្ញា ឆ្នាំ២០២៣។ © ISHIKAWA)

ជាការកត់សម្គាល់ ដំណើរចុះជួបជាមួយ​កម្មករ កម្មការនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត យកតម្រាប់តាម សម្ដេចតេជោ ហ៊ុន​ សែន​ អតីតនាយករដ្ឋមន្ត្រីកម្ពុជា ពីព្រោះកំឡុងពេលសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ តែងតែចុះជួបជាមួយកម្មករ កម្មការនី និយោជិតរោងចក្រសហគ្រាស ក្នុងប្រទេសកម្ពុជា៕

ដោយ៖ ង៉ិល ណារ៉ាត់

(រូបថត សម្ដេចតេជោ ហ៊ុន សែន កាលនៅធ្វើជានាយករដ្ឋមន្ត្រី សម្ដេចបានចុះជួបចុះជួបជាមួយកម្មករ កម្មករនី រោងចក្រចំនួន១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលធ្វើឡើងនៅទីតាំងពហុកីឡដ្ឋានជាតិមរតកតេជោ​។ © ISHIKAWA)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

ជីវិតកម្សាន្ដ១ ម៉ោង មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម២ ម៉ោង មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម