ព័ត៌មានជាតិ
ស្អែកនេះ តើបេក្ខជនរូបណានឹងឆ្លងផុត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ លើវិញ្ញាសារចាបុីដងវែង?
ក្នុងឱកាសនៃពិធីបើកមហោស្រពចាបុីដងវែង នៅរសៀលថ្ងៃទី០២ ខែតុលានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញវត្តមានបេក្ខជនមកពីបណ្តារាជធានីខេត្ត ចំនួន ៥រូប ដែលបានឆ្លងកាត់ការដាក់ពិន្ទុ និងវាយតម្លៃជាបន្តបន្ទាប់ យ៉ាងសុក្រិតពីគណៈកម្មការវប្បធម៌មន្ទីររាជធានី-ខេត្ត ដែលអាចបន្តចូលរួមក្នុងការប្រកួតប្រជែង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើវិញ្ញាសារចាបុីដងវែង ស្អែកនេះ ដោយក្នុងនោះ ក៏មានបេក្ខជនពិការភាពម្នាក់ផងដែរ។

សម្រាប់ការប្រកួតប្រជែងលើវិញ្ញាសារចាបុីដងវែងនេះ នឹងប្រព្រឹត្តទៅវេលាម៉ោង ៣រសៀល នៅលើកទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងវប្បធម៌ផ្ទាល់ផងដែរ។
ថ្លែងក្នុងពិធីនេះដែរ លោកបណ្ឌិត ហាប់ ទូច អនុដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងកោតសរសើរដល់មន្ទីរវប្បធម៌រាជធានី-ខេត្ត ដែលបានខិតខំប្រឹងប្រែង ញ៉ាំងឱ្យមហោស្រពនៅថ្ងៃនេះ មានភាពអធិកអធម៌ រួមនឹងបេក្ខជនដែលចូលរួមប្រកួតផងដែរ។

ឆ្លៀតក្នុងឱកាសនេះ អនុដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានលើកឡើងពីសារៈសំខាន់នៃមហោស្រពចាបុីដងវែងនេះ ថាជាការចូលរួមថែរក្សាលើកស្ទួយ អភិរក្សតម្លៃសិល្បៈ វប្បធម៌ អត្តសញាណជាតិ សំដៅរួមចំណែកអភិវឌ្ឍន៍សង្គម និងលើកកម្ពស់កិត្យានុភាពជាតិ។
លោកបណ្ឌិតបន្តថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គាំទ្រនិងលើកទឹកចិត្ត ឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បង្កើតព្រឹត្តការណ៍វប្បធម៌ ឱ្យបានច្រើន ក្នុងន័យដើម្បី ថែរក្សា លើកស្ទួយ និងអភិរក្សតម្លៃសិល្បៈវប្បធម៌ប្រពៃណីជាតិ។
គួរបញ្ជាក់ថា ការរៀបចំមហាស្រពចាបុីដងវែងនេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ០២-០៤ ក្នុងគោលបំណងដើម្បី លើកតម្លៃវប្បធម៌ជាតិ ពិសេសចាប៉ីដងវែង ដែលបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។
ក្រៅពីនេះ ក៏នៅមានការសម្តែងល្ខោនបាសាក់រឿង “ទោសអកតញ្ញូ” ដែលជាការខិតប្រឹងប្រែង ដោយថ្នាក់ដឹកនាំនាយកដ្ឋានសិល្បៈ លោកគ្រូ អ្នកគ្រូ និងសិល្បករ សិល្បការិនី បង្កេីត និងដំឡេីងទស្សនីយភាពបង្កប់ដោយខ្លឹមសារអប់រំ ដើម្បីសម្តែងជូនសាធារណជន នៅថ្ងៃនេះផងដែរ។៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?