ព័ត៌មានជាតិ
កម្ពុជា មានសមាគមមនុស្សចាស់ចំនួន ១ ៦៤៦ ឃុំ សង្កាត់
ពីខួប ២៥ឆ្នាំ នៃទិវាមនុស្សចាស់កម្ពុជា និងអន្តរជាតិ នៅថ្ងៃច័ន្ទ ទី២ ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី បានឱ្យដឹងថា នៅទូទាំងប្រទេសកម្ពុជា មានសមាគមមនុស្សចាស់ចំនួន ១៦៤៦ឃុំ សង្កាត់ នៅទូទាំងរាជធានី ខេត្ដ សំដៅជួយសម្រួលទុក្ខលំបាក និងជួយគ្នាទៅវិញទៅមកក្នុងករណីមានធុរៈ។

ផ្សេងពីការបង្កើតសមាគមចាស់ជរា ក្រសួងសង្គមកិច្ច បានសហការជាមួយអង្គការមនុស្សចាស់កម្ពុជា និងកម្មវិធីអភិវឌ្ឍន៍នៃអង្គកាសហប្រជាជាតិ បានបង្កើតសមាគមមនុស្សចាស់គំរូថ្មី (អន្ដរជំនាន់ និងពហុមុខងារ) នៅតាមរាជធានី ខេត្ដចំនួន៩ រួមមាន៖ រាជធានីភ្នំពេញ ខេត្ដព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ កំពង់ធំ សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងខេត្ដបាត់ដំបង។

បើយោងតាមជំរឿនទូទៅប្រជាជន នៃព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំ២០១៩ បានបង្ហាញឱ្យឃើញថា ចំនួនប្រជាជន វ័យចាស់មានចំនួនប្រមាណជាង ១លាន៣សែននាក់ ស្មើនឹង៨,៩% នៃចំនួនប្រជាជនសរុបជាង១៥លាននាក់។
ទន្ទឹមនឹង កម្ពុជាមានប្រជាជនវ័យចាស់ ក្នុងចំនួន១លាន៣សែននាក់នេះ លោក ជា សុមេធី ក៏បានឱ្យដឹងពីកង្វល់រួមថា កម្ពុជាមានការព្រួយបារម្ភលើបញ្ហា មនុស្សចាស់ដែលរស់នៅតំបន់ជនបទ ដាច់ស្រយាល មានជីវភាពក្រលំបាក ហើយទទួលការថែទាំមានកម្រិត។ មនុស្សចាស់ដែលជាស្ដ្រី មានបន្ទុកជួយគ្រួសារមើលថែទាំចៅៗ ដោយសារឪពុក-ម្ដាយធ្វើចំណាកស្រុកទៅរកការងារធ្វើ ឬដោយសារ ការលែងលះគ្នា ឬឪពុក-ម្ដាយស្លាប់ចោល និងដោយប្រការផ្សេងៗ។

ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច គណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ ដែលជាសេនាធិការកំពុងបន្ដពង្រឹងពង្រីកសមាគមមនុស្សចាស់នៅតាម ឃុំ សង្កាត់ បានជំរុញកម្មវិធីអភិវឌ្ឍន៍មនុស្សចាស់តាមសហគមន៍ និងកម្មវិធីថែទាំមនុស្សចាស់តាមគ្រួសារ ពិសេសបានរៀបចំ និងដំណើរការផ្តល់សេវាជូនជនចាស់ជរា ដែលធ្វើការរបណ្ដុះបណ្ដាលភ្នាក់ងារផ្ដល់សេវាថែទាំដល់ជនចាស់ជរា។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចរូបនេះ បានរំលឹកដែរថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយនឹងក្រុមប្រឹក្សាជាតិគាំពារសង្គម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទែ ក្រសួងផែនការ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានផ្តល់ផលប្រយោជន៍ជូនមនុស្សចាស់ដែលអាយុចាប់ពី ៦០ឆ្នាំឡើង សរុបប្រមាណជិត ៤០ម៉ឺននាក់ ទទួលបាននូវគោលនយោបាលពីរាជរដ្ឋាភិបាល។
សូមជម្រាបបន្តិចថា ប្រធានបទនៃទិវាមនុស្សចាស់កម្ពុជាឆ្នាំ២០២៣នេះមានឈ្មោះថា «ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា»៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ