ព័ត៌មានជាតិ
សភាសម្ព័ន្ធសហជីព និងសមាគមនិយោជកតំណាងឱ្យកម្មករជាង៧០ម៉ឺននាក់ គាំទ្រការដំឡើងប្រាក់ឈ្នួល ២០៤ដុល្លារ
សភាសម្ព័ន្ធសហជីព សហភាពសហជីព និងសហព័ន្ធសហជីព រួមទាំងសមាគមនិយោជកនៅកម្ពុជាដែលតំណាងឱ្យកម្មករនិយោជិតជាង៧០ម៉ឺនាក់នៅទូទាំងប្រទេស បានប្រកាសគាំទ្រ និងឯកភាពទទួលយកចំពោះការដំឡើងប្រាក់ឈ្នួលអប្បរមាចំនួន២០៤ដុល្លារដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចសម្រាប់កម្មករនៅឆ្នាំ២០២៤។

ក្រុមសហជីពទាំងនោះរួមមាន សភាសម្ព័ន្ធសហជីពជាតិកម្ពុជា សហភាពសិទ្ធិកម្មករកម្ពុជា និងសមាគមនិយោជកក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ និងផលិតផលធ្វើដំណើរជាដើម បានសេចក្តីថ្លែងការណ៍គាំទ្រព្រោងព្រាតចំពោះការដំឡើងប្រាក់ឈ្នួលជូនកម្មកចំនួន២០៤ដុល្លារពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។

សម្រាប់សហជីពដែលជាសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល ការដំឡើងចំនួន២០៤ដុល្លារនេះ ត្រូវបានធ្វើឡើងប្រកបដោយបច្ចេកទេស និងមានលក្ខណៈវិទ្យាសាស្រ្តដោយផ្អែកលើលក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ស្របតាមស្តង់ដាសកលដែលអង្គការអន្តរជាតិខាងការងារបានកំណត់ក្រោមក្រសែភ្នែកតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់សហជីពដែលជាគិតគូរប្រយោជន៍ជូនកម្មករនិយោជិត។

ដោយឡែកសមាគមនិយោជកវិញ បានអះអាងថា ក្រៅពីប្រាក់ឈ្នួលចំនួន ២០៤ដុល្លារអាម៉េរិកក្នុងមួយខែ កម្មករ នឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗដែលរួមមាន ប្រាក់ធ្វើការទៀងទាត់ ប្រាក់សោហ៊ុយធ្វើដំណើរ និងប្រាក់ស្នាក់នៅរួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត ដែលកម្មករម្នាក់ៗអាចទទួលបានប្រាក់ឈ្នួលប្រចាំខែជាមធ្យមរហូតដល់ ២៣២ដុល្លារអាម៉េរិក។ ការទទួលបាននេះមិនទាន់រាប់បញ្ចូលនូវការចំណាយរបស់និយោជកលើការទទួលរ៉ាប់រងបង់វិភាគទានជំនួសទាំងស្រុងលើរបបថែទាំសុខភាព និងគ្រោះថ្នាក់ការងារ ការួមចំណែកបង់វិភាគទានចំនួនពាក់កណ្ដាលជូនកម្មករនិយោជិតលើប្រាក់សោធនដោយនិយោជកទៀតផង។

សម្រាប់សមាគមនិយោជក ការដំឡើងប្រាក់ឈ្នួលរបស់រាជរដ្ឋាភិបាល បាននិងកំពុងដាក់ចេញនេះ នឹងចូលរួមលើកកម្ពស់ជីវភាព និងបន្តរក្សា និងបង្កើតឱកាសការងារជូនបងប្អូនកម្មករនិយោជិត ព្រមទាំងបន្ដជំរុញឱ្យមានបរិយាកាសវិនិយោគ និងធុរកិច្ចកាន់តែប្រសើរឡើងប្រកបដោយភាពទាក់ទាញ។

ក្រៅពីនិយោជក និងសហជីពដែលតំណាងឱ្យកម្មករនិយោជិតជាង៧០ម៉ឺននាក់រួចហើយនោះ ប្រជាបពលរដ្ឋសាមញ្ញដែលជាឪពុកម្តាយកម្មករ អ្នកលក់ដូរ និងពលរដ្ឋទូទៅ ក៏បានអបអរសាទរចំពោះការដំឡើងប្រាក់ឈ្នួលឱ្យកម្មករនិយោជិតផងដែរ។ ពួកគាត់បានលើកឡើងព្រមៗគ្នាថា ក្នុងបរិបទសេដ្ឋកិច្ចពិភពលោកនិងតំបន់កំពុងទទួលរងការយាយីពីសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន និងផលវិបាកនៃវិបត្តិកូវីដ-១៩ ការដំឡើងបន្ថែមចំនួន៤ដុល្លារ និងការរក្សាបាននូវការងារធ្វើ គឺជាកត្តាសំខាន់បំផុតដែលគួរតែអបអរសាទរព្រោះថា ប្រទេសក្នុងតំបន់អាស៊ីមិនទាន់មានប្រទេសណាមួយប្រកាសដំឡើងប្រាក់ឈ្នួលឆ្នាំ២០៤ដូចកម្ពុជានោះទេ។

ទន្ទឹមនឹងនោះ ក្រុមប្រជាពលរដ្ឋសង្កត់ធ្ងន់ថា ការដំឡើងប្រាក់ឈ្នួលនៅកម្ពុជាគួរតែជាការដំឡើងដែលមានលក្ខណៈប្រកួតប្រជែងក្នុងតំបន់ ដើម្បីអាចឱ្យកម្ពុជាទាក់ទាញវិនិយោគិនបន្ថែមទៀតដែលជាឱកាសបង្កើតការងារដល់ប្រជាពលរដ្ឋដែលពេញអាយុត្រៀមចូលធ្វើការដើម្បីចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ចជាតិជារួម៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី