Connect with us

ព័ត៌មានជាតិ

តំណាងក្រសួងនគរបាលវៀតណាមប្រចាំកម្ពុជា ស្នើសុំ លោក ស សុខា ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

បានផុស

នៅ

ពីជំនួបសម្ដែងការគួរសម រសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ លោក ឡេ វ៉ាន់ហ្វឿង ប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំនៅកម្ពុជា បានស្នើសុំការគាំទ្រពីសំណាក់ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ​ដើម្បីពង្រឹង និងពង្រីកកិច្ចសហការឱ្យកាន់តែមានប្រសិទ្ធភាព រវាងស្ថានតំណាងក្រសួងនគរបាល វៀតណាមប្រចាំនៅកម្ពុជា និងបណ្ដាអង្គភាពមានសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាកិច្ចឆ្លើយតប លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា  នឹងស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ និងគាំទ្ររាល់កិច្ចសហប្រតិបត្តិការនានារវាងប្រទេសទាំងពីរក្នុងនាមរដ្ឋអធិបតេយ្យ និងជាសមាជិកអាស៊ានដូចគ្នា។

នៅចំពោះមុខ លោក ស សុខា ភាគីប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំនៅកម្ពុជា ក៏បានប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃកម្ពុជា ក្រោមស្មារតីកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម។

ពីជំនួបដែលធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ លោក ស សុខា ក៏បានផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរ លោក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ព្រមទាំងថ្នាក់ដឹកនាំក្រសួងនគរបាលវៀតណាម សូមទទួលបានសេចក្ដីសុខ និងជោគជ័យ ក្នុងពេលបេសកកម្មដ៏ដើម្បីបុព្វហេតុជាតិ និងប្រជាជន ។ ក្រៅពីសម្ដែងការជូនពរ លោក ស សុខា ក៏បានសម្ដែងការសោកស្ដាយចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះអគ្គិភ័យឆាបឆេះខុនដូមួយកន្លែងក្នុងរដ្ឋធានីហាណូយ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់កាលពីពេលថ្មីៗនេះផងដែរ។

ពីជំនួបដដែល លោក ឡេ វ៉ាន់ហ្វឿង បានថ្លែងអំណរគុណចំពោះ លោកស សុខា ដែលបានអនុញ្ញាតឱ្យលោក ដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងបានជម្រាបអំពីការផ្ដាំផ្ញើនូវពាក្យជូនពរជ័យ ពីសំណាក់ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ជូនចំពោះ លោក ស សុខា ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។ លោក ឡេ វ៉ាន់ហ្វឿង ក៏បានអបអរចំពោះលោក ស សុខា  ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយប្រធានស្ថានតំណាងរូបនេះ សម្ដែងការជឿជាក់ថា ក្រសួងមហាផ្ទៃនឹងបន្តសម្រេចបាននូវសមិទ្ធផលដ៏ធំធេងបន្ថែមទៀត។

ជាចុងក្រោយ លោក  ស សុខា បានជូនពរ លោក ឡេ វ៉ាន់ហ្វឿង និងសហការី ប្រកបដោយសុខភាពល្អ និងជោគជ័យ ក្នុងការបំពេញភារកិច្ច សម្រាប់អាណត្តិជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម